បន្ទាប់ពីបានអញ្ជើញសួរសុខទុក្ខសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូនៅ វិទ្យាល័យហ៊ុនសែនវត្តស្វាយរួចហើយ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញសួរសុខទុក្ខក្មួយៗសិស្សានុសិស្សនៅ សាលាបឋមសិក្សាវត្តស្វាយ ស្ថិតនៅ ភូមិវត្តស្វាយ សង្កាត់ សាលាកំរើក ក្រុង សៀមរាប ដែលនៅជិតគ្នានឹង វិទ្យាល័យហ៊ុនសែនវត្តស្វាយ។

ក្រោយពីបានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងស្តាប់នូវសេចក្តីត្រូវការចាំបាច់មួយចំនួនរបស់ ក្មួយៗចៅៗសិស្សានុសិស្ស ព្រមទាំងបានពិនិត្យសំណង់អាគារសិក្សាចាស់នៅទីនេះរួចហើយ សម្តេចតេ ជោនាយករដ្ឋមន្រ្តី និងសប្បុរសជន បានសម្រេចផ្តល់នូវអាគារសិក្សា២ ខ្នង គឺ១ខ្នងមាន កំពស់ ៣ជាន់ មាន ២១ បន្ទប់ និង១ខ្នងទៀតមាន ៣ជាន់ មាន១៨បន្ទប់ ព្រមទាំងទីចាត់ការ១ខ្នងមាន ៣បន្ទប់ និងចាក់ដីលុបបំពេញស្រះខាងក្រោយដើម្បីសាងសង់សាលាទៀតផង។ ទន្ទឹមនឹងនេះ ក្មួយៗចៅៗសិស្សា នុសិស្ស ក៏បានច្រៀងចម្រៀងរាំវង់អបអរសាទរឆ្នាំថ្មីជូនសម្តេចតេជោផងដែរ។ នៅក្នុងឱកាសចូលឆ្នាំថ្មីនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឧបត្ថម្ភថវិកាមួយចំនួនជូនលោកគ្រូអ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស និងបានជូនពរលោកគ្រូអ្នកគ្រូ និងក្មួយៗចៅៗទាំងអស់ជួប តែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា