បន្ទាប់ពីបានអញ្ជើញសួរសុខទុក្ខបងប្អូនជនពិការនៅមណ្ឌលយោធិនពិការសម្តេចតេជោ ៣១៧ នៅ គូលែនរួចហើយ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញមកជួបសំណេះសំណាលជាមួយក្មួយៗ ចៅៗ សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ នៅវិទ្យាល័យហ៊ុនសែនវត្តស្វាយ ដែលស្ថិតនៅ ភូមិ វត្តស្វាយ សង្កាត់ សាលាកំរើក ក្រុង សៀមរាប។

ក្រោយពីបានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងស្តាប់នូវសេចក្តីត្រូវការចាំបាច់មួយចំនួនរបស់ ក្មួយៗចៅៗសិស្សានុសិស្ស ព្រមទាំងបានពិនិត្យសំណង់អាគារសិក្សាចាស់នៅទីនេះរួចហើយ សម្តេចតេ ជោនាយករដ្ឋមន្រ្តី និងសប្បុរសជន បានសម្រេចផ្តល់នូវអាគារសិក្សា២ ខ្នង គឺ១ខ្នងមានកំពស់ ៤ជាន់ មាន ៧២ បន្ទប់ និង១ខ្នងទៀតមាន ៤ជាន់ មាន២៤បន្ទប់ ព្រមទាំង ទីចាត់ការ១ខ្នងមាន ៣បន្ទប់ និងតារាងបាល់ទាត់ បាល់ទះ និងបាល់បោះដល់ក្មួយៗ ចៅៗ សិស្សា នុសិស្សផងដែរ។ នៅក្នុងឆ្នាំថ្មីនេះ សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភថវិកាមួយចំនួនដល់ក្មយៗ ចៅៗ សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូនៅទីនេះ ព្រមទាំងបានជូនពរលោកគ្រូ អ្នកគ្រូ និងក្មួយៗ ចៅៗសិស្សានុសិស្សទាំងអស់ សូមជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា