នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជួបសំណេះ សំណាលជាមួយបងប្អូនយុទ្ធជនពិការ នៃមជ្ឃមណ្ឌលអភិវឌ្ឍន៍យោធិនពិការ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ៣១៧ គូលែន ខេត្តសៀមរាប។

ជារៀងរាល់ឆ្នាំ មុនពិធីបុណ្យចូលឆ្នាំខ្មែរមកដល់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែអញ្ជើញមកសួរសុខទុកបងប្អូនពិការនៅទីនេះ ដើម្បីផ្តល់សេចក្តីស្រឡាញ់ និងលើកទឹកចិត្តដល់បងប្អូនយុទ្ធជនពិការ ដែលបានបូជាកំលាំងកាយចិត្តក្នុងបុព្វហេតុជាតិមាតុភូមិកន្លងមក។ Facebook សម្តេតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់ (Live) នៅម៉ោង ៨:០០នាទីព្រឹក៕

 

 

 

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា