នៅមុននេះបន្តិច ខ្ញុំនិងភរិយា បានទទួលព្រះរាជដំណើរយាងនិវត្តន៍របស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

នៅពេលនេះ ខ្ញុំ និងភរិយាព្រមទាំងគណៈប្រតិភូកំពុងចេញដំណើរទៅកាន់ទីក្រុងសៀមរាប ដើម្បីចូលរួមសង្រ្កាន្តឆ្នាំថ្មី ២០១៧។ សូមបងប្អូនបើកបរគោរពច្បាប់ចរាចរណ៍ និងមានសុវត្ថិភាពក្នុងការធ្វើ ដំណើរគ្រប់ទីកន្លែង។ ខ្ញុំនិងភរិយា សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងពុទ្ឋពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា