នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពីធីបិទសន្និបាតរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ ២០១៦-២០១៧ និងលើកទិសដៅការងារសម្រាប់ឆ្នាំ ២០១៧-២០១៨ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះអង្គសន្និបាតនេះ ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានខិតខំបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការចូលរួមចំណែករបស់យើងទាំងអស់គ្នា ទៅក្នុងការអនុវត្តយុទ្ធសាស្ត្រ ចតុកោណរបស់រាជរដ្ឋាភិបាល ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច ធានាសមធម៌ ធានាសន្តិសុខស្បៀង ការកាត់បន្ថយភាពក្រីក្រ និងជំរុញការអភិវឌ្ឍន៏ជនបទ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សន្និបាតនេះជាឱកាសនៃការចែករំលែកបទពិសោធន៍សំរាប់ប្រជាកសិករគ្រប់រូបផងដែរ។ បច្ចុប្បន្នកម្ពុជាទទួលបានផលិតផលស្រូវប្រមាណជិត១០លានតោនក្នុង១ឆ្នាំ និងអង្ករជិត៣លានតោន។ សម្តេចតេជោ បានថ្លែងអំណរគុណចំពោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងសាសាទ និងផ្នែកពាក់ព័ន្ធដែលបានចួលរួមជំរុញអោយវិស័យនេះមានការរីចម្រើន ជាពិសេស ភ្នាក់ងារស្រាវជ្រោវអភិវឌ្ឍន៍ពូជស្រូវ និង វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កម្ពុជា ក្នុងការសិក្សាស្រាវជ្រាវលើពូជដំណាំផ្សេងៗ។ សម្តេចតេជោ បានលើកទឹកចិត្តអោយបន្តការខិតខំរកពូជថ្មីៗបន្ថែមទៀត ។ សម្តេចតេជោ ហ៊ុន សែន បានផ្តល់នូវអនុសាសន៍សំខាន់ៗមួយចំនួនដូចជា: ១)ត្រូវខិតខំលើផ្នែវិស័យកសិកម្មនេះអោយទៅជាកសិកម្មទំនើប ពង្រីកទំនើបកម្មនេះបន្ថែមទៀត និងបង្កើតជំនាញនៃការកែច្នៃផលិតផលកសិកម្មអោយបានច្រើនបន្ថែមទៀត។ ២)ចូលរួមលើកកំពស់ការវិនិយោគនៃវិស័យឯកជនក្នុងការបង្កើតផលិតផលក្នុងស្រុក នាំចេញផលិតផលកសិកម្មអោយបានច្រើន ដើម្បីធ្វើការប្រកួតប្រជែងទាំងក្នុងស្រុក និងក្រៅស្រុក។ ៣)ចូលរួមពង្រឹងគុណភាពផលិតផលកសិកម្ម ទប់ស្កាត់ផលិតផលខូចគុណភាព ដែលធ្វើអោយខូចទីផ្សារក្នុងស្រុក និងធ្វើអោយបាត់បង់កំលាំងចិត្តកសិករ និងខិតខំចរចារជាមួយអង្គការពាណិជ្ជកម្មពិភពលោកក្នុងការនាំចេញផលិតផលកសិកម្មអោយបានច្រើន និងត្រូវខិតខំរកទីផ្សារអោយប្រជាកសិករ ។ ៤)បន្តការស្រាវជ្រាវនូវបច្ចេកទេសនៃវិស័យកសិកម្មបន្ថែមទៀត។ ៥)ពង្រឹងកសាងវិស័យហេដ្ឋារចនាសម្ព័នកសិកម្ម ពង្រីកប្រព័ន្ធធារាសាស្ត្របន្ថែមទៀត និងចូលរួមចងក្រងពង្រឹងសហគន៍កសិករ ដូចជាចងក្រងសហគន៍ដំណាំម្រេច និងកៅស៊ូជាដើម។ ៦)បន្តអនុវត្តន៍វារីវប្បកម្មបន្ថែមទៀត ដូចជាការដាំដំណាំស្រូវ ការចិញ្ជឹមត្រី និងសត្វផ្សេងៗ និងចូលរួមទប់ស្កាត់បទល្មើសកសិកម្មផ្សេងៗ ។ ៨)តាមដានត្រួតពិត្យ ថែរក្សាសហគមន៍ព្រៃឈើ និងទប់ស្តាត់ការកាប់បំផ្លាញព្រៃឈើ និងទី ៩)ទប់ស្កាត់បទល្មើសព្រៃឈើ ជាមួយសហជាមួយផ្នែកពាក់ពន័្ធ និងការពារជលផលអោយគង់វង្ស ។ មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានផ្តល់កិត្តិយសអញ្ជើញប្រគល់មេដាយកិត្តយស ដល់មន្ត្រីដែលមានស្នាដៃល្អក្នុការអភិវឌ្ឍវិស័យកសិកម្មនេះអោយមានការរីកចម្រើន និងបានប្រគល់ រង្វាន់ជ័យលាភីជាថវិកា និងគ្រឿងចក្រកសិកម្មជូនដល់កសិករគំរូមកពីតាមបណ្តាខេត្តផ្សេងៗ មួយចំនួនទៀតផង៕

 

 

 

 

 

 

 

 

 

 

 

 

 

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា