នៅរសៀលថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជួបជុំពិសារអាហារសាមគ្គីជាមួយក្រុមកីឡាករ កីឡាការិនី ប្រមាណជាង ៣,០០០នាក់ នៅសាលពិពរណ៍កោះពេជ្រ រាជធានីភ្នំពេញ។

ពិធីជួបជុំនេះជាលើកទី២ហើយ និងជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមិនធ្លាប់មានក្នុងវិស័យកីឡា ដែលបងប្អូនកីឡាករកីលាការិនីមានឱកាសពិសេសបានចូលជួបពិភាក្សា សម្ដែងការគួរសម និងពិសារអាហារសាមគ្គីជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី។ សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឺទ្ឋបណ្ឌិត តែងតែគាំទ្រវិស័យកីឡា និងលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករ កីឡាការនី គ្រូបង្វឹកនិងក្រសួងមន្ទីរស្ថាប័នពាក់ព័ន្ធក្នុងវិស័យកីឡា និងដើម្បីជំរុញអោយវិស័យនេះកាន់តែរីកចម្រើនជឿន លឿនទៅមុខ។ Facebook សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងផ្សាយផ្ទាល់ (Live) ពិធីនេះនៅម៉ោង ៦:០០ នាទីល្ងាច នាពេលបន្តិចទៀតនេះ៕

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា