សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ លោក Wang Shouwen អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មសាធារណៈរដ្ឋប្រជាមានិតចិនចូលជួបពិភាក្សាការងារ ។ លោក Wang Shouwen បានពាំនានូវការផ្តាំផ្ញើការសាកសួរសុខទុក្ខពីលោកប្រធានាធិបតី និងលោក នាយករដ្ឋមន្រ្តីចិនជូនចំពោះសម្តេចតេជោ។

លោកអនុរដ្ឋមន្រ្តីអរគុណសម្តេចតេជោដែលបានឆ្លៀត ពេលដ៏មមារញឹកជួបបជាមួយលោក។ នេះជាដំណើរទស្សនកិច្ចលើកទី១ ដែលលោកមកដល់កម្ពុជា។ លោកមានការរំភើបរីករាយដែលបានឃើញកម្ពុជារីកចម្រើន ជពិសេសកំណើនសដ្ឋកិច្ច នៅក្រោម ការ ដឹកនាំរបស់សម្តេចតេជោ។ លោកពេញចិត្តចំពោះស្ថេរភាពនយបាយនៅកម្ពុជាដែលធ្វើអោយប្រជា ជនមានឱកាសអភិវឌ្ឍន៍ និងមានជីវភាពរស់នៅល្អប្រសើរ។ ចាប់តាំងពីអង្គការពាណិជ្ជកម្មពិភពលោក (World Trade Orgnaziation -WTO) បានបង្កើតមករហូតមកដល់ពេលនេះ គឺមានប្រទេសកំពុងអភិវឌ្ឍន៍កំរិតទាបចំនួន៩ហើយ ដែលបានចូលជាសមាជិក ហើយក្នុងនោះប្រទេសកម្ពុជា ជាប្រទេសមួយដែលទទួលបានជោគជ័យខ្ពស់ជាងគេបំផុត។ លោកអនុរដ្ឋមន្រ្តីក៏ពេញចិត្តយ៉ាងខ្លាំងចំពោះទំនាក់ទំនងរវាងកម្ពុជា និងចិន ដែលស្ថិតនៅជាប្រទេសជិតខាងល្អ មិត្តល្អ ដែលមានកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ លោករីករាយ និងវ អបអរសាទរចំពោះទំហំពាណិជ្ជកម្មកម្ពុជា-ចិន ដែលបាកើនដល់៥,០០០លានដុល្លារ។ ប្រទេសចិន បានចូលផលិតផលកម្ពុជាជាច្រើនជាពិសេសគឺអង្ករ។ ការវិនិយោគរបស់ចិននៅកម្ពុជាកំពុងមានសន្ទុះ លោកនឹងខិតខំជំរុញការនាំចេញផលិតផលកសិផលកម្ពុជាទៅកាន់ប្រទេសចិនអោយកាន់តែខ្លាំងឡើងថែមទៀត រួមទាំងវិស័យទេសចរណ៍ដែលកាលពីឆ្នាំទៅគឺបានកើនឡើង២០%។ កន្លងមកថ្នាក់ដឹកនាំកម្ពុជា ចិន បានយល់ព្រមគ្នាលើចំណុចគម្រោងជាច្រើន ហើយគម្រោងមួយចំនួនក៏បានអនុវត្តជោគជ័យរួចហើយ ហើយគម្រោងដទៃទៀតក៏បានសម្រេចដោយថ្នាក់ដឹកនាំកំពូលទាំង២ហើយ។ ក្នុងនោះភាគីចិននឹងជំរុញអោយដំណើការឆាប់ៗខាងមុខនេះ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការផ្តាំផ្ញើសួរសុខទុក្ខពីលោកប្រធានាធិបតី និងលោកនាយករដ្ឋមន្រ្តីចិន ។ សម្តេចតេជោ បានមានប្រសាសន៍ថា ការរីកចំរើន ការអភិវឌ្ឍ និងវឌ្ឍនៈភាពនៅកម្ពុជា គឺមិនអាចកាត់ផ្តាច់ពីការចូលរួមរបស់មិត្តចិនបានឡើយ។ សម្តេចតេជោ បានថ្លែងអំណរគុណនិងបានស្នើសុំដល់ភាគីចិនយកចិត្តទុកដាក់បន្តជួយ ជាពិសេសកៀងគរ ជំរុញទេសចរណ៍ចិន និងវិនិយោគចិនមកកាន់កម្ពុជាអោយបានកាន់តែច្រើនឡើងថែមទៀត៕

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា