នៅព្រឹកថ្ងៃទី ២០ ខែ មីនា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញធ្វើដំណើរពីភ្នំពេញទៅចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំតុមូលចិនលើកទី៥ ស្តីពីការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅសណ្ឋាគារសុខា ខេត្តសៀមរាប។

កិច្ចប្រជុំនេះមានរយៈពេល៣ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី ២០-២៣ ខែ មីនា ឆ្នាំ ២០១៧ ក្រោមប្រធានបទ «ឧត្តមានុវត្តន៍ ស្តីពីការចូលជាសមាជិកនៃប្រទេសអភិវឌ្ឍន៍តិចតួច (LDCs)» ដែលត្រូវបានផ្តួចផ្តើមឡើងដោយរដ្ឋាភិបាលប្រទេសចិន សហការជាមួយ WTO និងរដ្ឋាភិបាលនៃប្រទេសជាប្រធានក្រុមសម្របសម្រួលប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងគោលបំណងដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗ ជូនដល់ក្រុមប្រទេស LDCs ដទៃទៀត ដែលសុំចូលជាសមាជិក WTO ឲ្យជោគជ័យដូចកម្ពុជា រួមទាំងប្រទេស LDCs ចំនួន៨ ផ្សេងទៀត។ ព័ត៌មានបន្ថែម នឹងជម្រាបជូនពីទីក្រុងសៀមរាប នៅពេលបន្តិចទៀតនេះ។

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា