នៅរសៀលថ្ងៃទី១៨ ខែ មីនានេះ នាយករដ្ឋមន្ត្រីឡាវ ឯកឧត្តម ថងលួន ស៊ីសូលីត និងលោកជំទាវ ជូនដំណើរដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញនាំយកនូវកំរងផ្កាមកគោរពវិញ្ញាណក្ខន្ធសព សម្តេចវិបុលបញ្ញា សុខ អាន

ដោយក្តីក្តុកក្តួល ស្តាយស្រណោះ ក្នុងឋានៈជាមិត្តភ័ក្តិ នៃប្រទេសភូមិផងរបងជាមួយ ធ្លាប់ធ្វើការជាមួយគ្នានោះ។ ជាមួយនឹងការសំដែងការសោកស្តាយ និងចូលរួមមរណទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ បានរម្លឹកជូនសម្តេចតេជោ និងក្រុមគ្រួសារសពសម្តេចវិបុលបញ្ញា សុខអាន អំពីទំនាក់ទងដ៏ល្អ ដែលឯកឧត្តម ធ្លាប់ធ្វើការដោយភាពស្និតស្នាល រាក់ទាក់ក្នុងឋានៈជាមិត្តភក្តិផង និងជាប្រទេសភូមិផងរបងជាមួយ ដែលរដ្ឋាភិបាល នៃប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាជាយូរលង់មកហើយ។ សពសម្តេចវិបុលបញ្ញា សុខ អាន នឹងត្រូវដង្ហែចេញពីភូមិគ្រឹះរបស់សម្តេចនៅសង្កាត់បឹងរាំង ខណ្ឌដូចពេញ ឆ្ពោះទៅកាន់មុខវត្តបទុមវតី នៅព្រឹកស្អែកនេះ ដើម្បីប្រារព្ធពិធីបូជាដែលជូនព្រះអគ្គីសពដោយសម្តេចអគ្គមហា ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា៕

 

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា