យើងចូលរួមថែទាំផ្លូវទាំងអស់គ្នា ជាមួយកំណើនសេដ្ឋកិច្ចជាមធ្យម ៧% ក្នុងមួយឆ្នាំជាងមួយទស្សវត្ស៏នេះបានធ្វើឲ្យជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរ ហើយការទិញយានយន្តមកប្រើប្រាស់គឺកាន់តែកើនឡើង។ការជួសជុលនិងថែទាំផ្លូវគឺកំពុងដំណើរការយ៉ាងសស្រាក់សស្រាំគឺទាំងផ្លូវចាស់

និងថ្មីទាំងចាស់ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ និងប្រកបការងាររបស់ប្រជាពលរដ្ឋ។ មកទល់ថ្ងៃនេះគឺផ្លូវក្នុងរាជធានីភ្នំពេញចំនួន ៤៩ ខ្សែត្រូវបានជួសជុលអ៊ុតកៅស៊ូថ្មី។ សូមបងប្អូនប្រជាពលរដ្ឋគ្រប់រូបមេត្តាយោគយល់ចំពោះការកកស្ទះចរាចរណ៍នៅទីកន្លែងការដ្ឋានជួសជុលផ្លូវ ហើយយោគយល់គ្នាចំពោះការបើកវាងដើម្បីបញ្ជៀសការកកស្ទះធ្ងន់ធ្ងរ។ នគរបាលរាជធានី នគរបាលមូលដ្ឋាន និងកងរាជអាវុធហត្ថត្រូវជួយសម្រួលចរាចរណ៏នៅម៉ោងដែលអាចនឹងមានការកកស្ទះ ចៀសវាងការខាតបង់ពេលវេលារបស់ប្រជាពលរដ្ឋ។ បងប្អូនប្រជាពលរដ្ឋ អាចចូលរួមផ្តល់ព័ត៌មានបាន គឺបើឃើញផ្លូវណាមួយខូចខាត ហើយមិនទាន់ជួសជុល សូមថតរូបហើយផ្ញើចូល Facebook ក្រសួងសាធារណការ និងដឹកជញ្ជូនដើម្បីក្រុមការងារក្រសួងចុះទៅពិនិត្យ និងជួសជុលជូនជាបន្ទាន់។ អ្វីៗទាំងអស់ដែលអាចសម្រេចបានមកទល់ថ្ងៃនេះ គឺដោយសារកម្ពុជាមានសុខសន្តិភាព។ សម្តេចតេជោ ហ៊ុន សែន បន្តអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើនលឿនទៅមុខ ដើម្បីប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខ ដុមរមនា៕

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា