អបអរសាទរសមិទ្ធផលផ្លូវជាតិលេខ៥១ មានផ្លូវគឺមានសង្ឃឹម! មានសម្តេចតេជោ គឺប្រាកដជាមនាផ្លូវ! ថ្ងៃនេះយើងចាប់ផ្តើមបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៥១ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៥ ស្រុកឧត្តុង ទៅផ្លូវជាតិលេខ៤ ត្រង់ចំនុចថ្នល់ទទឹង ស្រុកអង្គស្នួលខេត្តកណ្តាល ដែលមានប្រវែង៣៧.៩៥គីឡូម៉ែត្រ ក្រោមហិរញ្ញប្បសម្បទានពីរាជរដ្ឋាភិបាល

នៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ ផ្លូវនេះ នឹងត្រូវបញ្ចប់ការសាងសង់នៅឆ្នាំ២០២០ខាងមុខនេះ។ ផ្លូវជាតិលេខ៥១នេះគឺនឹងក្លាយផ្លូវតភ្ជាប់សំខាន់ និងផ្លូវក្រវ៉ាត់ក្រុងភ្នំពេញផ្នែកខាងក្រៅតភ្ជាប់ផ្លូវជាតិលេខ៥ ទៅនឹងផ្លូវជាតិលេខ៤ ឆ្ពោះទៅកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលនឹងជួយសម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាពាណិជ្ជករ និងទេសចរ ប្រកបដោយផាសុខភាព និងកាត់បន្ថយពេលវេលាដឹកជញ្ជូន និងពន្លឿនការដឹកជញ្ជូនបានយ៉ាងឆាប់រហ័សទៀតផង។ ផ្លូវលេខ ៥១ ជាផ្លូវយុទ្ធសាស្រ្តមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដែលអាចរំដោះចរាចរណ៍រថយន្តដឹកទំនិញធំៗមិនឲ្យចូលក្នុងរាជធានីភ្នំពេញ ។ កម្ពុជាសូមថ្លែងអំណរគុណមិត្តចិន ដែលបានចូលរួមជួយដល់គម្រោងផ្លូវមួយខ្សែនេះទៀត ព្រមទាំងផ្លូវស្ពានជា ច្រើនទៀត។ សូមអាជ្ញាធរ សមត្ថកិច្ច ពាណិជ្ជក បងប្អូនប្រជាពលរដ្ឋ និងអ្នកបើកបររថយន្តទូទៅ បើកបរគោរពច្បាប់ចរាចរណ៍ កុំដឹកលើសទម្ងន់កំណត់ និងចូលរួមថែរក្សាផ្លូវថ្នល់អោយបានល្អដើម្បីយើងប្រើប្រាស់បានយូរអង្វែង៕

 

 

 

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា