ក្នុងពេលដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញក្នុងពិធីបញ្ចុះខ័ណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលមួយចំនួននៅវត្តសិរីសាគរ ហៅវត្តកំពង់ត្របែក សម្តេចនាយករដ្ឋមន្រ្តី និងសប្បុរសជនបានផ្តល់នូវអាគារសិក្សាថ្មីមួយចំនួនដល់សាលាចំនួន ៣

ក្នុងនោះមានដូចជា: ១-សាលាបឋមសិក្សាកំពង់ត្របែក ខេត្តព្រៃវែង គឺបានផ្តល់ជូនអគារសិក្សា២ខ្នង ដោយ ១ខ្នងមានកំពស់៣ជាន់ មាន១៨បន្ទប់ (២ខ្នង ៣៦បន្ទប់) និងទីចាត់ការ ១ខ្នងមាន ៣បន្ទប់ និង បំពាក់ម៉ាស៊ីនកុំព្យូទ័ចំនួន៤ គ្រឿង ម៉ាស៊ីន Printer ២ គ្រឿង និងម៉ាស៊ីនថតចម្លង ១ (copy) គ្រឿង។ ទន្ទឹមនឹងនេះ គឺបានតម្លើងសាលាបឋមសិក្សានេះទៅជាអនុវិទ្យាល័យផងដែរ ដើម្បីសម្រួលដល់ការសិក្សារបស់សិស្សានុ សិស្ស។ ២- អនុវិទ្យាល័យកំពង់ត្របែក ខេត្តព្រៃវែង គឺបានផ្តល់ជូនអគារសិក្សារថ្មី ២ខ្នង ដោយ១ខ្នងមានកំពស់៣ជាន់ មាន១៨ (២ខ្នង៣៦បន្ទប់) ទីចាត់ការ១ខ្នងមាន ៣បន្ទប់ ផ្តល់ជូនម៉ាស៊ីនកុំព្យូទ័រចំនួន ៤ គ្រឿង ម៉ាស៊ីន Printer ចំនួន ២ គ្រឿង ម៉ាស៊ីនថតចម្លង (Copy) ចំនួន ១គ្រឿង និងតម្លើងទៅជាវិទ្យាល័យផងដែរ។ ៣- វិទ្យាល័យកំពង់ត្របែក ខេត្តព្រៃវែង គឺសម្តេចតេជោ បានផ្តល់ជូនអគារសិក្សា ២ខ្នង ដោយ ១ខ្នងមានកំពស់៣ជាន់ មាន៣០បន្ទប់ (២ខ្នង៦០បន្ទប់) និងអគារស្នាក់នៅរបស់សិស្សនិង គ្រូ ចំនួន ២០បន្ទប់ ព្រមទាំងផ្តល់ជូន កុំព្យូទ័រចំនួន ៤ គ្រឿង ម៉ាស៊ីនថតចម្លងចំនួន ១ (copy) គ្រឿង និង ម៉ាស៊ីនបោះពុម្ភចំនួន ២ (Printer) គ្រឿង ព្រមទាំងរៀបចំតារាងបាល់ទាត់ បាល់ទះ បាល់បោះ និងកន្លែងអត្តពលកម្ម ផងដែរ៕

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា