ថ្ងៃនេះជាខួបលើកទី១៩ឆ្នាំនៃថ្ងៃ
មរណភាពម្តាយខ្ញុំ(១០មិនា១៩៩៨.
១០មិនា២០១៧)។កើត ចាស់ ឈឺ
ស្លាប់ជារឿងធម្មតារបស់មនុស្ស
តែខ្ញុំពិតជានឹកដល់ម្តាយជាទី
គោរពស្រឡាញ់របស់ខ្ញុំរហូតធ្វើ
ឲខ្ញុំភ្ញាក់ពីដំណេកតាំងពីមុនម៉ោង
៣ទៀបភ្លឺដែលជាពេលវេលា
ម្តាយខ្ញុំចែកឋាននាពេលនោះ។
ប្អូនៗ កូនៗ ក្មួយៗរបស់ខ្ញុំរៀបចំ
ពិធីបុណ្យនៅហ្នឹងចេតីយរបស់
ម្តាយនិងឪពុករបស់ខ្ញុំ។

សំរាប់ខ្ញុំ
ថ្ងៃនេះត្រូវចូលរួមកាត់ឫសសីមា
ព្រះវិហារនៅវត្តក្នុងស្រុកកំពង់ត្របែកខេត្តព្រៃវែង។
សូមឧទឹ្ទសកុសលទាំងអស់ដែល
កូនៗនិងចៅៗបានធ្វើជូនចំពោះ
វិញ្ញាណក្ខន្ធម៉ែ។នេះជារូបថតគ្រួសារកាលឆ្នាំ១៩៧៩ដែលម្តាយ
របស់ខ្ញុំឈរនៅទី២បន្ទាប់ពីឪពុកខ្ញុំ
ដោយរាប់ពីឆ្វេងទៅស្តាំ៕

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា