សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ លោក Min Aung Hlaing អគ្គមេបញ្ជាការនៃសាធារណៈរដ្ឋសហភាពមីយ៉ាន់ម៉ា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ នេះជាដំណើរទស្សនៈកិច្ចលើកទី ១របស់

លោក Min Aung Hlaing មកកាន់ព្រះរាជាណាចក្រកម្ពុជា។ លោកបានកោតសរសើរយ៉ាងខ្លាំងចំពោះការរីកចម្រើនយ៉ាងខ្លាំងនៅកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាពិសេសគឺមានសុខសន្តិភាពពេញលេញ។ លោក Min Aung Hlaing បាននាំមកនូវការសួរសុខទុក្ខពីលោកប្រធានាធិបតីមីយ៉ាន់ម៉ា ជូនសម្តេចតេជោផងដែរ។ លោក Min Aung Hlaing ទទួលស្គាល់ថា សន្តិភាពគឺជាកត្តាចំបងបំផុតក្នុងការអភិវឌ្ឍប្រទេស។ ទន្ទឹមនឹងនេះដែរ លោក Min Aung Hlaing បានគោរពស្នើរសុំ សម្តេចតេជោនាយករដ្ឋមន្ត្រី ចែករំលែកនូវបទពិសោធន៍អំពីដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា ដែលបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង។ លោកអគ្គមេបញ្ជាការ ក៏បានស្នើសុំសម្តេចតេជោ អោយមានកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរអោយកាន់តែធំទូលាយបន្ថែមទៀតទៅលើទំនាក់ទំនងជាប្រពៃណីប្រវត្តិសាសស្ត្រ និងកិច្ចសហប្រតិបត្តិការរវាង ដែលប្រទេសយើងទាំងពីរមានស្រាប់រួចមកហើយ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី រីករាយស្វាគមន៍ ព្រមទាំងបានចែករំលែកនូវបទពិសោធន៍ល្អៗជាច្រើនពាក់ព័ន្ធនឹងយុទ្ធសាស្ត្រនយោបាយ ឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់លោក Min Aung Hlaing ហើយ សម្តេចតេជោ ក៏បានយល់ស្របក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងមីយ៉ាន់ម៉ា អោយកាន់តែល្អប្រសើរឡើងថែមទៀត៕

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា