សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា លើកទី១០៦ នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ។

គេហទំព័រ Facebook សម្តេចតេជោនឹងផ្សាយផ្ទាល់ (Live) ពីកោះពេជ្រ នៅម៉ោង ៨:០០ នាទីព្រឹក បន្តិចទៀតនេះ៕ សារសម្តេចតេជោ ផ្ញើជូនបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស “ក្នុងឱកាសបុណ្យទិវានារីអន្តរជាតិ៨មីនា ខ្ញុំសូមផ្ញើជូននូវពរសព្វសារធុការចំពោះ លោកយាយ អុំស្រី អ្នកមីង បងស្រី ប្អូនស្រី ក្មួយស្រី ចៅស្រី បានប្រកបដោយសេចក្តីសុខសុភមង្គលគ្រប់ប្រការ។ ខ្ញុំក៏សុំជូនពរស្រ្តីជាមាតារបស់ពិភពលោកបានសំរេចតាមសេចក្តីបំណងប្រាថ្នា”

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា