សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រារព្ធ «ទិវាវប្បធម៌ជាតិ» លើកទី១៩ ដែលនឹងរៀបចំឡើងនៅសាលមហោស្រពចតុមុខ រាជធានីភ្នំពេញ។

«ទិវាវប្បធម៌ជាតិ» នៅឆ្នាំនេះ ប្រារព្វធ្វើឡើងក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ក្នុងគោលបំណងរំលឹកដល់គុណូប ការៈ របស់បុព្វបុរសខ្មែរ ដែលបានបន្សល់ទុក នូវមរតកវប្បធម៌ដ៏សម្បូរបែប សម្រាប់កូនខ្មែរជំនាន់ក្រោយ ម្យ៉ាងវិញទៀតទិវានេះ នឹងរួមចំណែកបំផុសមនសិការស្នេហាជាតិ ស្មារតី ស្រឡាញ់សម្បត្តិវប្បធម៌ ដល់ប្រជាជាតិខ្មែរពីគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេសសំដៅផ្សព្វផ្សាយ និងអប់រំអំពីវប្បធម៌ និងសីលធម៌ដ៏ល្អផូរផង់របស់ជាតិ និងឲ្យចេះរួមគ្នាជាធ្លុងមួយប្រកបដោយឆន្ទៈម្ចាស់ការ មនសិការស្នេហាជាតិ ចេះថែរក្សាការពារ និងបណ្តុះគំនិតលើកតម្កើងកេរដំណែល វប្បធម៌ជាតិទាំងរូបី និងអរូបី ឲ្យបានស្ថិតស្ថេរគង់វង្ស។ គេហទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន នឹងផ្សាយផ្ទាល់ (Live) ពិធីនេះ នៅម៉ោង ៣៖០០នាទី រសៀលនេះ ៕

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា