សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិត្តិយសអញ្ជើញចូលរួមនៅក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០១៧ លើប្រធានប្រធានបទ «ការឈានឡើងនៃសង្វាក់តម្លៃឧស្សាហូបនីយកម្ម ដើម្បីកំណើន និងការអភិវឌ្ឍក្នុងសម័យឌីជីថល »

(2017 Cambodia outlook Conference “Moving up the Value chain for Industrialization , Digitization ,Growth and Development” សម្តេចតេជោនាយករដ្ឋមន្រ្តី បានអបអរសាទរ និងកោតសរសើរចំពោះការរៀបចំអោយមានវេទិកានេះ ដែលសម្តេចបានចូលរួម១១លើកមកហើយ។ សន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០១៧ នេះគឺ ឆ្លើយតបនឹងការរីកលូតលាស់ នៃ (Global Value Chain-GVC) ក្លាយទៅជាកត្តាកំណត់មួយនៃប្រព័ន្ធពាណិជ្ជកម្មសកលនាពេលបច្ចុប្បន្ន។ ការឈានឡើងយ៉ាងលឿននៃ GVC គឺមានសារៈសំខាន់ដោយសារការថយចុះរបាំងរារាំងពាណិជ្ជកម្ម និងវិនិយោគ ការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅផ្នែកបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍(ITC) និងការថយចុះតម្លៃករដឹកជញ្ជូន និងឡូជីស្ទិក។ ទោះបីកំណើន សេដ្ឋកិច្ចកម្ពុជាមាន ៧.៧% ក៏ដោយ គឺយើងត្រូវខិតខំប្រឹងបន្ថែមអោយបានខ្លាំងថែមទៀត ហើយកំណើនសេដ្ឋកិច្ចនេះក៏អាចនឹងត្រូវប៉ះពាល់ដោយសារស្ថានភាពមិននឹងនរនៃពិភពលោកដូចជាកំណើន កម្តៅភូមិសាស្រ្តនយោបាយ អត្រាការប្រាក់ធនាគារកណ្តាលអាមេរិកឡើងខ្ពស់ ការចាកចេញអង់គ្លេសពីសហគមអឺរ៉ុបជាដើម...។ល។ ការឈានឡើងក្នុងខ្សែសង្វាក់បង្កើតតម្លៃ សមស្របល្អណាស់សំរាប់បរិបទអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា។ ជោគជ័យនៃការឈានឡើងក្នុងខ្សែសង្វាក់បង្កើតតម្លៃជាសកលពិតជាសំខាន់ណាស់សំរាប់ ដំណាក់កាលអភិវឌ្ឍន៍ គឺនៅពេលដែលប្រទេសយើងមានចំណូលទាប ក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប និងសំរាប់ចក្ខុវិស័យប្រកបដោយមហិច្ចតា ដើម្បីប្រែក្លាយប្រទេសដែលមានមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ដើម្បីសំរេចបាននូវគោលដៅ ប្រកបដោយមហិច្ឆតាក្នុងការការឈានឡើងនៃខ្សែសង្វាក់បង្កើតតម្លៃ និងបន្តធ្វើឧស្សាហូបនីកម្ម ដើម្បីកំណើន និងការអភិវឌ្ឍ ត្រូវមានការសម្របសម្រួល និងសហប្រតិបត្តិការកម្រិតខ្ពស់រវាងក្រសួងមន្ទីរនានា វិស័យឯកជន ដៃគូរអភិវឌ្ឍន៍ និងស្ថាប័នអប់រំផ្សេងៗ។ ទំនើបកម្មនៃ វិស័យឧស្សាហកម្មកម្ពុជា គឺមានសក្តានុពលជួយបង្កើនការងារយ៉ាងច្រើនដល់យុវជន។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអរគុណដល់វិទ្យាស្ថាន CDRI និងធនាគារ ANZ Royal ព្រមទាំងដៃគូម្ចាស់ជំនយួ ភ្ញៀវជាតិ និងអន្តរជាតិដែលបានចូលរួមពិភាក្សា នៅក្នុងស្និសីទ ថ្ងៃនេះដើម្បី រកគន្លឺះ សំខាន់ៗជាច្រើនទៀត ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជាអោយកាន់តែរីកចម្រើនរុងរឿង ថែមទៀត៕

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា