បន្ទាប់ពីបានអញ្ជើញបើកសន្និសីទអន្តរជាតិថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក ស្តីពីការអភិវឌ្ឍកុមារតូចក្នុងខេត្តសៀមរាបរួចហើយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ លោកគ្រូ អ្នកគ្រូ ក្មួយៗ ចៅៗសិស្សានុសិស្សនៃវិទ្យាល័យសម្តេចឳ

ស្ថិតក្នុងភូមិ ថ្នល់ សង្កាត់ ស្រង៉ែ ក្រុង សៀមរាប ខេត្ត សៀមរាប។ ដោយបានពិនិត្យឃើញនូវការខ្វះខាត និងតម្រូវការចាំបាច់ក្នុងសាលារៀននេះ សម្តេចតេជោ រួមនិងសប្បុរសជនបានសម្រេចផ្តល់ជូននូវ អគារសិក្សាថ្មី២ខ្នង កំពស់៣ជាន់ មាន៦០បន្ទប់ ក្នុងនោះមានបំពាក់ម៉ាស៊ីនកុំព្យួទ័រ ម៉ាស៊ីនបោះពុម្ភ២គ្រឿង ម៉ាស៊ីនថតចម្លង១គ្រឿង តុសិស្សចំនួន ៦០០តុ រៀបចំតារាងបាល់ទាត់ បាល់ទះ បាល់បោះ និងរៀបចំអោយមានកន្លែងអត្តពលកម្ម ព្រមទាំងបានផ្តល់ប្រាក់ឧបត្ថម្ភ ១០លានរៀលសំរាប់សាលារៀបចំពិធី ទិវាសិទ្ធិនារី ៨មីនា ខាងមុខនេះផងដែរ ។ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត មិនបណ្តោយអោយក្មួយៗ និងចៅៗអត់សាលារៀនឡើយ ទោះបីជានៅទីណាក៏ដោយ។ ដើម្បីអនាគតល្អ សូមក្មួយៗ និងចៅៗប្រឹងប្រែងសិក្សារៀនសូត្រ ហើយត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខគ្រប់យ៉ាង។ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ស្រឡាញ់ក្មួយៗ និងចៅៗគ្រប់គ្នា ៕

 

 

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា