សន្តិភាព និងការរីកចម្រើនសព្វថ្ងៃនេះ គឺបានផ្តល់អោយពលរដ្ឋយើងមានជីវភាព និងជីវិតរស់នៅកាន់ តែល្អប្រសើរ។ អន្តរជាតិបានកោតសរសើរចំពោះសន្ទុះនៃការរីកលូតលាស់របស់កម្ពុជា ដែលបានធ្វើ អោយប្រទេសយើងងើបស្មើមុខមាត់ខ្ពស់ជាមួយប្រទេសដទៃឡើងវិញ។ គ្រប់អ្វីៗទាំងអស់គឺត្រូវចាប់

ផ្តើមពីសន្តិភាពមុនគេ ដែលត្រូវបានចំណាយធនធាន និងពលីជីវិតយុទ្ឋជន និងពលរដ្ឋច្រើនណាស់ ដែលយើងចងចាំជានិច្ច។ ទោះក្នុងតម្លៃណាក៏ដោយ គឺយើងត្រូវតែថែរក្សាការពារសន្តិភាពអោយបាន! អរគុណប្រជាពលរដ្ឋ និងក្មួយៗយុវជន យុវតី ដែលចូលរួមថែរក្សាការពារសន្តិភាព។ សូមជនរួមជាតិ និងក្មួយៗយុវជនបានសប្បាយរីករាយថ្ងៃចុងសប្តាហ៍ និងធ្វើដំណើរបានសុខសុវត្ថិភាពគ្រប់ៗ

គ្នា៕

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា