សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះពិនិត្យ វិទ្យាល័យ ហ៊ុន សែន កំពង់លាវ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្នុងឱកាសអញ្ជើញមកសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តព្រៃវែង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខលោកគ្រូអ្នកគ្រូ ក្មួយៗចៅៗ សិស្សានុសិស្សនៅ វិទ្យាល័យ ហ៊ុន សែន

កំពង់លាវ ស្ថិតនៅសង្កាត់កំពង់លាវ ក្រុងព្រៃវែងខេត្តព្រៃវែង ។ ដោយពិនិត្យឃើញនូវការខ្វះខាត និងតម្រូវការចាំបាច់ក្នុងសាលានេះ សម្តេចតេជោ រួមនិងសប្បុរសជនបានផ្តល់ជូន អគារសិក្សា១ខ្នងកំពស់៣ជាន់មាន៣០បន្ទប់ , អគារស្នាក់នៅគ្រូ ១ខ្នង កំពស់២ជាន់១០បន្ទប់ , អគារស្នាក់នៅសិស្ស១ខ្នង កំពស់២ជាន់មាន១០បន្ទប់ , អគារទីចាត់ការ១ខ្នងមាន៣បន្ទប់ , តារាងបាល់ទាត់ បាល់ទះ បាល់បោះ និងចាក់ផ្លូវបេតុងចូលសាលាផងដែរ។ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត មិនបណ្តោយអោយក្មួយៗ និងចៅៗអត់សាលារៀនឡើយ ទោះបីជានៅទីណាក៏ដោយ។ ដើម្បីអនាគតល្អ សូមក្មួយៗ និងចៅៗប្រឹងប្រែងសិក្សារៀនសូត្រ ហើយត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខគ្រប់យ៉ាង។ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ស្រឡាញ់ក្មួយៗ និងចៅៗគ្រប់គ្នា ៕

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា