សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យា ល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច (Royal University of Law and Economics ) នៅព្រឹកថ្ងៃទី០៦ ខែតុលា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ រាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។

និស្សិតដែលត្រូវទទួលសញ្ញាបត្រនាពេលនេះមាន បរិញ្ញាបត្ររង បរិញ្ញាបត្រ និង បរិញ្ញាបត្រជាន់ខ្ពស់ ដែលសរុបទាំងអស់មានចំនួន ៣,២៥៤ នាក់។ ពិធីនេះនឹងចាប់ផ្តើមនៅម៉ោង ៨:០០នាទីព្រឹក ដែលនឹងមានផ្សាយផ្ទាល់នៅលើ Facebook សម្តេចតេជោ នាយករដ្ឋមន្រ្តីផងដែរ (LIVE) ពីសាលសន្និសីទ កោះពេជ្យ៕

'