សម្តេចតេជោ យកចិត្តទុកដា់ក់ខ្ពស់ចំពោះអនាគតយុវជន ឆ្លងតាមគេហទំព័រ Facebook នេះ យើងសង្កេតឃើញថាប្រជាពល រដ្ឋ មន្រ្តីរាជការ ព្រះសង្ឃ សិស្ស និស្សិត យុវជន និងយុវតីគឺមាន ឧិកាសបានបញ្ចេញមតិគ្រប់ៗគ្នា។ ទន្ទឹមនេះ យើងសង្កេតឃើញមាន មតិនិងសារគាំទ្រ មតិរិះគន់កែ លំអរស្ថាបនា និង មានមួយចំនួនទៀតគឺប្រមាថដល់ប្រមុខរាជ រដ្ឋាភិ គ្មានសីលធម៍ បង្កប់ទៅដោយអំពើញុះញុង លាបពណ៍ ក្នងបំណងបំបែកបំបាក់អោយខ្មែរយើងមានបញ្ហា ។ យុវជន និង បុគ្គលមួយចំនួនដែលគាំទ្រគណបក្សប្រឆាំង សូម ប្រើប្រាស់ពាក្យសំដីអោយមានប្រយោជន៍ដល់ការកសាង និង អភិវឌ្ឍន៍ប្រទេសជាតិ ពោលគឺរិះគន់ប្រកបដោយសីលធម៍ និង សេចក្តីថ្លៃថ្នូរសមជាកុលបុត្រកុលធិតាខ្មែរ។ ការកសាងប្រទេស ជាតិអោយមានសុខសន្តិភាពមកទល់ពេលនេះគឺពិបាកណាស់។ យុវជនដែលមានអនាគត សមជាទំពាំងស្នងឬស្សីគឺត្រូវមានចំណេះ ដឹងជ្រៅជ្រះនិង សីលធម៍ថ្លៃថ្នូរ ចេះអប់រំស្រាវជ្រាវ និងចេះជួយខ្លួន ឯង ព្រមទាំងមានផែនការអនាគតសំរាប់ជីវិតច្បាស់លាស់ ។ ការ យកពេលវេលាមកបំពុល និងបំផ្លាញសង្គមតាមរយះ Facebook គឺ កំពុងបំផ្លាញអនាគតខ្លួនឯងពិតប្រាកដមុនគេ។ កុំបន្ទោសអ្នកដទៃ ថាមិនយកចិត្តទុកដាក់ បើខ្លួនយើងជាអ្នកបំផ្លាញខ្លួនឯង ។ គោលនយោបាយជាតិ នៅអាណត្តថ្មីដែលដឹកនាំដោយសម្តេចតេ ជោ គឺផ្តោតសំខាន់យកចិត្តទុកដាក់ខ្ពស់ទៅលើគុណភាពអបរំ និង អនាគតយុវជនយុវនារីខ្មែរ ដើម្បីយើងទទួលបាននូវគុណភាព ធនធានមនុស្សមានសមត្ថភាព ដែលជាតំរូវការចាំបាច់ ទាំងនៅ ក្នុង និង ក្រៅប្រទេស។ សូមទុកពេលវេលាអោយរាជរដ្ឋាភិបាល ក្នុងការរៀបចំសមាសភាពមន្រ្តីការងារ ព្រមទាំងកំណែទំរង់គោល នយោបាយជាតិមួយចំនួនទៀតដែលនិងអនុវត្តន៍ជាបន្តបន្ទាប់ នៅពេលឆាប់ៗខាងមុខនេះ ៕