ប្រវត្តិសាស្រ្តកម្ពុជាបានបង្ហាញអោយឃើញថា ចាប់តាំងពីសម័យ សង្គមរាស្រ្តនិយមក្រោមការដឹកនាំរបស់ សម្តេចឪ សម្តេចតា សម្តេចតាទួតនៃយើង គឺពិតជាបានធ្វើអោយប្រជារាស្រ្តកម្ពុជា ទទួលបាននូវឯករាជជាតិ សេចក្តីសុខ សន្តិភាព និង ការរីកចំរើន ជាអតិបរិមាបំផុត ដែលកូនចៅជំនាន់ក្រោយទាំងអស់បានឃើញ នូវសមិទ្ឋិផលទាំងអស់នោះកំពុងតែមានជីវិតនៅលើទឹកដីព្រះរាជា ណាចក្រកម្ពុជានៅឡើយមកទល់បច្ចុប្បន្នកាលនេះ ។ ចាប់តាំងពីរបប លន់ នល់ ដែលបានធ្វើរដ្ឋប្រហារទំលាក់សម្តេចឪ នៅ ថ្ងៃទី ១៨ មិនា ឆ្នាំ១៩៧០ មកគឺបានបង្ករនូវអស្ថិរភាពនយោ បាយ ដែលមានបង្កើតជារូបភាពបាតុកម្មបង្ករភាពចលាចលរហូត ដល់មានសង្រ្គាមដែលបានធើ្វអោយកម្ពុជាធ្លាក់ក្នុងរបបវាលឃាត ដែលមានមានប្រជាពលរដ្ឋខ្មែរជាងមួយលាននាក់បានស្លាប់។ លន់ នល់ និងបក្សពួក របស់គាត់គឺបានរត់ទៅរស់នៅឯបរទេស ពេលប្រទេសជាតិធ្លាក់ក្នុងសង្រ្គាម និងការកាប់សម្លាប់។ លទ្ឋលទាំងអស់នេះគឺកើតចេញពីបុគ្គល និងបក្សពួកមួយក្រុម ដែលគិតថាខ្លួនគ្រាន់បើជាងសម្តេចឪ លោភលន់និងអំណាច ដោយយកការផ្លាស់ប្តូរប្រទេសតាមរបៀបប្លន់អំណាចពីព្រះមហា ក្សត្រ ដែលបានបង្ករអោយប្រទេសជាតិធ្លាក់ក្នុងភាពហិនហោច ដែលបន្តវិនាសកម្មបន្ថែមទៀតពីរបបខ្មែរក្រហម ។ ប្រជាពលរដ្ឋ កម្ពុជាមិនត្រូវការបុគ្គល ឬបក្សដឹកនាំរបៀបនេះទៀតទេ ។ ចាប់តាំងពីឆ្នាំ ១៩៧៩ មកទល់ពេលនេះ ក្រោមការដឹកនាំរបស់ គណបក្សប្រជាជន ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយក រដ្ឋមន្រ្តីគឺបានបញ្ចប់សង្រ្គាមទាំងស្រុង ព្រមទាំងបានធ្វើការបង្រួប បង្រួមជាតិដែលប្រមូលខ្មែរទាំងអស់ពីជំរំជនភៀសខ្លួនតាមព្រុំដែន ខ្មែរថៃ ពីជំរំខ្មែរក្រហម ពីជំរំសម្តេចឪ ដើម្បីខ្មែរទាំងអស់រស់នៅរួប រួមស្រឡាញ់គ្នាជាខ្មែរតែមួយនៅក្នុងប្រទេសជាតិតែមួយ ក្រោម ម្លប់ដ៏ត្រជាក់របស់ព្រះហាក្សត្រខ្មែរតែមួយដូចគ្នា ។ ពេលនេះប្រជាពលរដ្ឋបានសុខ មានសិទ្ឋិសេរីភាពពេញលេញ មាន ឪិកាសសព្វបែបយ៉ាង ដែលគ្រប់ៗគ្នាទូទាំងប្រទេសសប្យាយរីករាយ ចំពោះសុខសន្តិភាព និងការអភិវឌ្ឍន៍ទាំងឡាយដែលរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោជាប្រមុខដឹកនាំ ។ ប្រទេសជាតិត្រូវបានស្តារ មុខមាត់មានឈ្មាះបោះសំលេង ដែលប្រជាជាតិនៅក្នុងពិភពលោក មានការកោតសរសើរយ៉ាងខ្លាំងចំពោះការវិវត្តន៍ទៅមុខរបស់កម្ពុជា។ ប្រជាពលរដ្ឋរួបរួមគ្នាជាមួយសម្តេចតេជោបន្តថែរក្សា ការពាសសុខ សន្តិភាពសម្រាប់ប្រទេសជាតិ នៅក្រោមម្លប់ដ៏ត្រជាក់បំផុត របស់ព្រះ មហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួតជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្រ្ត ខ្មែរទាំងមូល៕