សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃរាជ រដ្ឋាភិបាលកម្ពុជា បានជួបជាមួយលោកអគ្គលេខាធិការអង្គការសហ ប្រជាជាតិ Ban Ki-Moon ដែលបានបញ្ជាក់យ៉ាងច្បាស់ណាស់អំពី ការបោះជំហានទៅមុខរបស់កម្ពុជា ដើម្បីសន្តិសុខសណ្តាប់ធ្នាប់និង ការអភិវឌ្ឍន៍សង្គម ដោយផ្អែកលើមូលដ្ឋាន សន្តិភាពជាធំ ។ លោកអគ្គលេខាធិការ UN បានអបអរសាទរនិងជូនពរសម្តេចក្នុង ការបន្តដឹកនាំកម្ពុជា ជានាយករដ្ឋមន្រ្តីនាអាណត្តទី ៥ នេះ។ អង្គការ សហប្រជាជាតិបន្តកិច្ចសហការយ៉ាងរឹងមាំជាមួយកម្ពុជាដើម្បី សន្តិភាព និង ការរីកចំរើន ៕