កូនចៅចងចាំជានិច្ចចំពោះព្រះបិតាឯករាជជាតិខ្មែរ ទោះជាពេលនេះប្រទេសជាតិមានដំណើរការទៅមុខ ទោះយឺតឬ លឿនយ៉ាងណាក្តី ក៏ប្រជារាស្រ្តជាកូន ចៅ ចៅទួត ទាំងអស់គឺនៅ ចងចាំជានិច្ចចំពោះសម្តេចឪ សម្តេចតា សម្តេចតាទួត នៃយើង ដែលព្រះអង្គ បានតស៊ូទាមទារឯករាជជាតិពីបារាំងនៅថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ ១៩៥៣ ។ បើគ្មានព្រះអង្គតើវាសនាប្រទេសជាតិនា ពេលនោះនឹងក្លាយទៅយ៉ាងណា? មានចំប៉ាជាឧទាហរណ៏ស្រាប់។ ទន្ទឹមនេះ សម្តេចឪ សម្តេចតា សម្តេចតាទួតរបស់យើងគឺជាព្រះ បិតាស្ថាបនិកសន្តិភាព និង ឯកភាពជាតិ និងការបង្រួបបង្រួមខ្មែរ អោយរួបរួមគ្នាតែមួយ នៅក្នុងប្រទេសតែមួយកាលពីឆ្នាំ ១៩៩១ ដែលមានការគាំទ្រ និងសហការយ៉ាងពេញទំហឹងបំផុតពីសម្តេច តេជោ ហ៊ុន សែន។ បើបក្សប្រជាជនក្រាញនិងអំណាច មិនដូរ របបគ្រប់គ្រង មិនយកដំណោះស្រាយសន្តិភាព និងបង្រួបង្រួម ផលប្រយោជន៍ជាតិជាធំ តើវាសនាកម្ពុជាពេលនេះនឹងក្លាយទៅ ជាយ៉ាងណា? សូមពិចារណាបន្តិចមើលអស់លាក ដែលពូកែតែ ខាងប្រមាថ ជាពិសេសមកលើ សម្តេច តេជោ ។ នៅក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺបានប្រែក្លាយ កម្ពុជាអោយមានមុខមានមាត់ថ្មីថ្លៃថ្នូរមួយនៅក្នុងតំបន់ ដែលសូម្បី តែជាតិសាសន៍ដទៃក៏លាន់មាត់កោតសរសើរការរីកចំរើនរបស់កម្ពុជា ដែរ ។ កម្ពុជាគឺកំពុងបោះជំហ៊ានទៅមុខទោះជាបោះទៅមិនបានលឿន ដូចនៅបច្ចឹមប្រទេស ក៏កម្ពុជានៅបន្តអភិវឌ្ឍន៍ខ្លួនអោយកាន់តែរីក លូតលាស់ប្រសើរទៅមុខជាដរាប ។ យើងទាំងអស់គ្នាមានជំនឿទុក ចិត្តយ៉ាងមុតមាំចំពោះកំណែទម្រង់គោលនយោបាយជាតិរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីភាពរុងរឿងថ្កុំថ្កើងរបស់ ប្រជាពលរដ្ឋ និង ប្រទេសជាតិទាំងមូល ៕