ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីកម្ពុជារឹងមាំ សម្តេចតេជោ ហ៊ុន សែន បានធ្វើដំណើរទៅចូលរួមប្រជុំកំពូល "23rd ASEAN SUMMIT 2013" នៅប្រទេស BRUNEI DURUSSALAM ដែល នឹងផ្តោតសំខាន់ទៅលើ ការអភិវឌ្ឍន៍សេដ្ឋកិច្ច ស្ថិរភាពនយោបាយ និងសង្គម ព្រមទាំងវិស័យវប្បធម៍នៅក្នុងកំរិតប្រទេសនិងតំបន់ ។ កិច្ចប្រជុំកំពូលមេដឹកនាំ ASEAN គឺប្រព្រឹត្តិទៅចាប់ពីថ្ងៃទី 9-10 ខែ តុលា ឆ្នាំ 2013, ដែលនឹងមានគណៈប្រតិភូជាង 2,000 មកពីប្រទេស នៅក្នុងតំបន់ Asia-Pacific រួមជាមួយនិងតំណាងអង្គការសហប្រជា ជាតិផងដែរ ដែលនឹងត្រូវប្រជុំពិភាក្សាលើប្រធានបទទាំងឡាយ ដែលមានផលប៉ះពាល់ដល់ប្រទេសក្នុងតំបន់ ASEAN ។ នយោបាយសុំបរទេសផ្តាច់ជំនួយខ្មែរ គឺបំផ្លាញកម្ពុជាទាំងស្រុង។ សម្តេចតេជោ មានគោលនយោបាយពង្រឹង និងពង្រីកសហប្រតិ បត្តិការអន្តរជាតិ បង្កើនមិត្ត ស្វែងរកជំនួយសំរាប់អភិវឌ្ឍន៍ប្រទេស ដែលជាសេចក្តីត្រូវការចាំបាច់សំរាប់កម្ពុជា ។ នៅក្រោមការដឹកនាំ របស់សម្តេចតេជោ នាអាណត្តថ្មីនេះ កម្ពុជានឹងមានភាពសុខសាន្ត សប្បូរសប្បាយសុខដុមរម្យនា ដែលជាបំណងប្រាថ្នារបស់ប្រជាពល រដ្ឋទូទាំងប្រទេស ៕