ទឹកភ្លៀងនៅកំពុងធ្លាក់ជាបន្តបន្ទាប់ ជាពិសេសនៅតាមបណ្តារខេត្ត នានាទូទាំងប្រទេស ។ សូមបងប្អូនប្រជាពលរដ្ឋមានការប្រយ័ត្ន ប្រយែងបំផុតចំពោះគ្រោះមហន្តរាយដែលអាចកើតមានឡើងនៅ ពេលនេះ ។ រាជរដ្ឋាភិបាល និងក្រសួងមានសមត្ថកិច្ចកំពុងយកចិត្តទុកដាក់ជួយ សង្រ្គាះបន្ទាន់ និង ផ្គត់ផ្គង់ជំនួយដល់គ្រួសារដែលកំពុងរងគ្រោះ ដោយសារទឹកជំនន់ ។ ទន្ទឹមនេះ សូមអាជ្ញាធរ និង ក្រសួងមានសមត្ថកិច្ច យកចិត្តទុក ដាក់ខ្ពស់បំផុត ជួយប្រជាពលរដ្ឋអោយបានទាន់សភាពការណ៍ផង ដែរ ព្រោះមានកំណាត់ផ្លូវជាតិមួយចំនួនត្រូវបានទឹកជំនន់កំពុង ទន្ទ្រានដែលបង្ករការលំបាកដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ របស់យើង។ ខ្ញុំសូមចូលរួមសោកស្តាយចំពោះក្រុមគ្រួសារមួយចំនួនដែលបាន បាត់បង់សមាជិកគ្រួសារ និង ទ្រព្យសម្បត្តិដោយសារទឹកជំនន់។សូមបងប្អូនប្រជាពលរដ្ឋរាយការណ៍មកអាជ្ញាធរ ប្រសិនបើមាន ករណីត្រូវការជំនួយសង្រ្គោះបន្ទាន់ណាមួយ ៕