សម្តេចតេជោការពារ ជាតិ សាសនា ព្រះមហាក្សត្រ កាលពី៣ឆ្នាំ៨ខែ២០ថ្ងៃ មានក្មួយៗ និងចៅមួយចំនួនកើតអត់ ទាន់ទេ(1975-1979) យ៉ាងហោចណាស់គឺមានសមាជិកគ្រួសារ របស់យើងម្នាក់ៗបានបាត់បង់អាយុជីវិតដោយសារអត់អាហារ និង សម្លាប់ចោលដោយ "របបកម្ពុជាប្រជាធិបតេយ្យ" ហៅថា ខ្មែរក្រហម។ អតីតបក្សនេះគឺបានយកប្រជាធិបតេយ្យ ប្រជា ពលរដ្ឋ សិទ្ឋិស្មើភាពគ្នា ព្រះមហាក្សត្រ មកពង្វក់ខ្មែរដោយអួត អាងថាប្រទេសជាតិនឹងមានវឌ្ឍនៈភាពជឿនលឿនមហាអស្ចារ្យ។ ពួកគេសុទ្ឋតែបានអះអាងថាស្រឡាញ់ជាតិ ស្រឡាញ់ព្រះមហា ក្សត្រ ស្រឡាញ់ប្រជាពលរដ្ឋ ស្រឡាញ់សិទ្ឋឹសេរីភាព និងលទ្ឋិ ប្រជាធិបតេយ្យពេញៗមាត់ ។ អ្នកដឹកនាំរបស់ពួកគេគឺបានរៀន ចេះដឹងខ្លាំងណាស់នៅប្រទេសបារាំង ។ ប៉ុន្តែនៅពេលដែលប្រជាពលរដ្ឋបានផ្តល់ជំនឿទុកចិត្ត និង បាន ក្តាប់អំណាចពេញដៃហើយក្រុមអ្នកស្នេហាជាតិមួយនេះបានធ្វើ បាបប្រជាពលរដ្ឋ បង្អត់អាហារសម្លាប់ចោលពាសវាលពាសកាល ធ្វើអោយកម្ពុជាក្លាយទៅជាទីវាលពិឃាត ។ មានព្រះញាត្តវង្សា នុវង្សរបស់ព្រះមហាក្សត្រមួយចំនួនក៏ត្រូវបានសម្លាប់ ហើយព្រះ អង្គក៏ត្រូវបាននិរទេសយាងទៅរស់នៅឯបរទេសទៀតផង។ នេះជាការពិតដែលត្រូវតែចងចាំជាមេរៀនជីវិត និងជាមេរៀន ក្នុងជ្រើសរើសមេដឹកនាំប្រទេស។ យើងមិនត្រូវចាញ់បោកដោយ សារពាក្យទាំងអស់នេះទៀតទេ ។ និយាយតែមាត់ មិនដែលបាន ធ្វើអ្វីសម្រាប់ប្រទេសជាតិ គឺមិនអាចទុកចិត្តបានឡើយ។ គណបក្សប្រជាជន សម្តេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំខ្មែរ ដែលបានលះបង់អាយុជីវិតដើម្បីសន្តិភាព ឯកភាពនិងការបង្រួប បង្រួមជាតិពិតៗ។ សម្តេច គឺជាមេដឹកនាំដែលបានថែរក្សា ការពារ និងយាងអតីតព្រះមហាក្សត្រជាម្លប់សម្រាប់កម្ពុជា ។ សម្តេចគឺជាមេដឹកនាំដែលហ៊ាននិយាយ ហ៊ានធ្វើ ព្រមទាំងបាន កសាងនូវសមិទ្ឋិផលជាតិជាច្រើន ដែលជាមោទនភាពរបស់ ប្រទេសជាតិយើងទាំងមូល ។ កម្ពុជាត្រូវតែបន្តបោះជំហានទៅ មុខជានិច្ច ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជាអគ្គមគ្គុទេស ដ៏ឆ្នើម និងគឺជាវិរបុរសកម្ពុជាដែលស្រឡាញ់ប្រជាពលរដ្ឋ ដែល បានលះបង់យុជីវិតដើម្បីការពារ ជាតិ សាសនា និងព្រះមហា ក្សត្រនៃព្រះរាជាណាចក្រកម្ពុជាពិតៗ ៕