មិនចូល ព្រោះមិនបានអំណាចតាមចង់? ប្រជាពលរដ្ឋកាន់តែបានយល់ និង ជ្រាបច្បាស់ថាបញ្ហាជាប់គាំងនៅ ក្នុងផ្ទៃក្នុងគណបក្សសង្រ្គាះជាតិ គឺការទាមទារ និងបែងចែកអំណាច នៅក្នុងជួរបក្សនេះ ដែលរាប់ទាំងសមាជិកដែលមិនបានចុះឈ្មោះជា បេក្ខជនតំណាងរាស្រ្ត ចង់បានអំណាច និង បេក្ខជនដែលចង់បាន អំណាចតាមចិត្តចង់ ។ ដោយសារបក្សខ្លួនមិនបានអំណាចតាមចិត្ត គឺបង្ករការភ័យខ្លាច ដែលប៉ះពាល់ដល់សន្តិសុខសង្គម ។ រដ្ឋសភា ជាតិ និង រាជរដ្ឋាភិបាលកម្ពុជាគឺគ្មានបញ្ហាអ្វីទេមកទល់ពេលនេះ ។ បងប្អូនប្រជាពលរដ្ឋកុំឆ្ងល់ បើសិនណាគណបក្សប្រជាជនអោយ អំណាចភ្លាម គឺបាត់មាត់ហើយ ។ តែវាមិនអាចទៅរួចទេ ព្រោះបក្ស ប្រជាជនមិនមែនជាបក្សដៃគូរបស់បក្សប្រឆាំង ។ គណបក្សប្រជា ជន គឺជាគណបក្សឈ្នះឆ្នោតលើសលប់តែមួយគត់ ។ គណបក្ស ប្រជាជនជាប់ឆ្នោត គឺជាប់ហើយ ។ សម្តេចតេជោ ហ៊ុន សែន ជានា យករដ្ឋមន្រ្តីគឺបានតែងតាំងរួចរាល់ហើយដែរ រួមទាំងប្រធានរដ្ឋសភា ជាដើម ។ សមាជិកសភាដែលមិនទាន់មានអភ័យឯកសិទ្ឋិពេញលេញស្រប ច្បាប់ទាំងអស់គឺត្រូវតែវិលចូលទទួលតំណែងភារកិច្ចស្របច្បាប់ ជាសមាជិកសភាអោយបានឆាប់បំផុត។ អវត្តមានយូរហួសពីច្បាប់ ធម្មនុញ្ញផ្តល់អោយ គឺចាត់ទុកថាបានលាឈប់ពីតំណាងរាស្រ្តដោយ ស្ម័គ្រចិត្ត ។ ដូច្នេះគណបក្សប្រជាជននឹងដាក់បញ្ចូលសមាសភាព ថ្មីបង្គ្រប់។ សម្តេចតេជោ ហ៊ុន សែន គឺជានាយករដ្ឋមន្រ្តីរបស់ប្រជាពលរដ្ឋ ដែលបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិមានការរីកលូតលាស់ អស់រយៈពេលជាច្រើនឆ្នាំមកនេះ ។ សម្តេចបានស្តាប់នូវសំណូមពរ និងយោបល់ល្អៗជាច្រើនពីប្រជាពលរដ្ឋ ពីយុវជនយុវតី មន្រ្តីរាជការ ទូទាំងប្រទេស ក្នុងការរៀបចំកំណែទម្រង់នយោបាយអភិវឌ្ឍន៍ជាតិ សំខាន់ៗជាច្រើន ដើម្បីបម្រើផលប្រយោជន៍ជាតិ និង មាតុភូមិ កម្ពុជា ៕