រាជរដ្ឋាភិបាលរបស់ប្រជាពលរដ្ឋ បងប្អូនប្រជាពលរដ្ឋ និង ជនរួមជាតិជាទីគោរពស្រឡាញ់បំផុត! រាជរដ្ឋាភិបាលថ្មីដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីសំរាប់អាណត្តទី ៥ (2013-2018) គឺជារដ្ឋាភិបាលពល រដ្ឋបើកចំហារ (open people Government) ដែលមានកំណែទម្រង់ស្រប ទៅតាមឆន្តះរបស់ប្រជាពលរដ្ឋ និង ប្រទេសេជាតិត្រូវការនាពេលនេះ។ ការកសាង និង អភិវឌ្ឍន៍ប្រទេសជាតិ គឺចាំបាច់បំផុតត្រូវតែមានសុខ សន្តិភាព និង ស្ថិរភាពសង្គម ។ រាជរដ្ឋាភិបាលនឹងបន្តយកការបង្រួប បង្រួមជាតិ និង ឯកភាពជាតិ ដើម្បីដោះស្រាយនូវរាល់បញ្ហាសេសសល់ បន្តិចបន្តួចទៀតដើម្បីផលប្រយោជន៍ជាតិ។ ពួកគេមិនអាចយករដ្ឋសភា ឬ រាជរដ្ឋាភិបាលជាចំណាប់ខ្មាំងដើម្បីផលអំណាចក្រុមខ្លួនបានឡើយ។ មុខតំណែង "តំណាងរាស្រ្ត" ដែលទទួលបានពីការបោះឆ្នោតគឺជាសិទ្ឋិ ផ្ទាល់ខ្លួនរបស់តំណាងនីមួយៗ ក្នុងការសម្រេចចិត្តថាតើទទួលយក ឬ មិនទទួលយក។ ប្រសិនបើដោះស្រាយជាក្រុមមិនបានគឺតំណាងរាស្រ្ត ម្នាក់ៗអាចទំនាក់ទំនងដោះស្រាយដោយផ្ទាល់ខ្លួនក៏បានដែរ។ រួបរួមគ្នា កសាងប្រទេស គឺប្រសើរជាងនាំគ្នាបង្ករការវឹកវរនិងចលាចលដល់ ប្រទេសជាតិ ដែលផ្ទុយពីឆន្ទះរាស្រ្ត និងល្មើសច្បាប់ប្រទេស ។ ពេល វេលាគឺមានកំណត់។ រដ្ឋាភិបាលបន្តភារកិច្ចជាតិទៅមុខជានិច្ច។ រាជរដ្ឋាភិបាលអាណត្តថ្មីដែលមាន សម្តេច តេជោ ហ៊ុន សែន ជាប្រមុខ ដឹកនាំគឺ ប្តេជ្ញាថែរក្សាការពារសុខ សន្តិភាព ជូនប្រទេសជាតិ និងប្រជា ពលរដ្ឋ ព្រមទាំងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាដើម្បីសេច ក្តីសុខ រុងរឿង ថ្កុំថ្កើងថ្លៃថ្នូរឧត្តុង្គឧត្តមរបស់ប្រទេសជាតិយើង។ នៅក្នុងឧិកាសបុណ្យបុណ្យភ្ជុំបិណ្ឌ នេះ ខ្ញុំសូមជូនពរបងប្អូនប្រជាពល រដ្ឋ និង ជនរួមជាតិទាំងអស់ធ្វើដណើរមានសុវត្ថិភាព និងជួបប្រទះតែ សេចក្តីសុខគ្រប់ៗក្រុមគ្រួសារទាំងអស់ ៕