ជាបរិវារបុគ្គល ឬ ជាតំណាងរាស្រ្តនៃរដ្ឋសភាជាតិ ? ចាប់តាំងពីដំណើរការប្រជុំរដ្ឋសភាជាតិលើកដំបូងកាលពីថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០១៣ កន្លងទៅនេះ គឺតំណាងរាស្រ្តទាំង ៦៨ រូបមក ពីគណបក្សប្រជាជនបានបំពេញតាមក្រិតក្រមនីតិវិធីច្បាប់ជា តំណាងរាស្រ្តផ្លូវការនៃរដ្ឋសភាជាតិ របស់ព្រះរាជាណាចក្រកម្ពុជា នៅក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណា ចក្រកម្ពុជា ។ ប៉ុន្តែទន្ទឹមនេះ គឺតំណាងទាំង ៥៥ រូបពីគណបក្សប្រឆាំងគឺមិនបាន គោរពទៅតាមការអញ្ជើញដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាឡើយ ។ ប៉ុន្តែនោះគឺជាជម្រើសរបស់ បក្សប្រឆាំង ដែលហាមឃាត់សមាជិកខ្លួនមិនអោយចូលរួម ។ តើ តំណាងរាស្រ្តទាំង ៥៥ រូបទ្រាំបន្តធ្វើជាបរិវារអោយបុគ្គលតទៅ ទៀត ឬមួយធ្វើជាតំណាងរាស្រ្តស្របច្បាប់នៅក្នុងរដ្ឋសភាជាតិ? ជាតំណាងរាស្រ្តស្របច្បាប់ដែលមានអភ័យឯកសិទ្ឋិពេញលេញ គឺ ដាច់ខាតត្រូវតែគោរពនិងអនុវត្តន៍តាមច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជា ណាចក្រកម្ពុជា ។ រដ្ឋសភាជាតិ រាជរដ្ឋាភិបាលមិនបានគំរាមកំហែង ហាមឃាត់ ឬបង្ករ ការំខានណាមួយមកលើ តំណាងទាំង ៥៥ រូបមកពីគណបក្សប្រឆាំង ឡើយ ។ សូមអស់លោកគិតអោយបានច្បាស់ថាតើគួបន្តធ្វើជាបរិវារ ហែហមបុគ្គលដើម្បីក្រឡុកស្ថានការនយោបាយប្រទេសជាតិ ឬចូលរួម បំរើជាតិមាតុភូមិដើម្បីឯកភាពជាតិ ការបង្រួបបង្រួម និង អភិវឌ្ឍន៍ ដើម្បីប្រទេសជាតិរុងរឿងថ្កុំថ្កើង? សម្តេចតេជោ ហ៊ុន សែន គឺជានាយករដ្ឋមន្រ្តីដែលមានបេះដូង ទូលាយ យកផលប្រយោជន៍ជាតិ និងការបង្រួបង្រួមជាតិជាធំ ។ សូមអស់លោកទាំង ៥៥ រូបតម្កល់ផលប្រយោជន៍ប្រជាពលរដ្ឋជា ធំ ហើយបែរមករកផ្លូវល្អក្នុងការចូលរួមកសាង និង អភិវឌ្ឍន៍ប្រ ទេសជាតិឡើងវិញអោយបានឆាប់រហ័សជាទីបំផុត ព្រោះរដ្ឋសភា ជាតិ និង រាជរដ្ឋាភិបាលស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជាគឺ បានបង្កើតឡើងហើយ ៕