សម្តេចជាទីសង្ឃឹមរបស់កម្ពុជា ! សម្តេចតេជោ ហ៊ុន សែន អាណិតស្រឡាញ់ប្រជាពលរដ្ឋខ្មែរទាំង អស់គ្នា ដោយមិនប្រកាន់ទៅលើជំនឿបក្សនយោបាយណាមួយ ឡើយ ។ ទោះបីជាប្រជាពលរដ្ឋលោកបានបោះឆ្នោតជូនបក្សណា មួយដែលលោកពេញចិត្ត ហើយគណបក្សនោះមិនបានជាប់ឆ្នោត ក៏ដោយ គឺនៅតែជាពលរដ្ឋជាទីគោរពស្រឡាញ់របស់សម្តេចតេជោ ដដែល ។ យើងរួបរួមឯកភាពជាតិ ប្រសើរជាងបែកបាក់ជាតិសាសន៍ តែមួយ ។ សម្តេចជាវិរៈបុរសសន្តិភាពសម្រាប់ខ្មែរគ្រប់រូប ។ សម្តេចតេជោ លោកនឹងខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្តកសាង ប្រទេសជាតិដោយឈរលើមូលដ្ឋានសន្តិភាព ដែលតម្កល់ផលប្រ យោជន៍ជាតិ និង ប្រជាពលរដ្ឋជាធំ។ សម្តេចនឹងមានកំណែទម្រង់ នយោបាយអភិវឌ្ឍន៍ជាតិមួយចំនួនធំដើម្បីប្រទេសជាតិមានការរីក ចម្រើនជឿនលឿនទៅមុខ ។ ការអភិវឌ្ឍន៍ប្រទេសជាតិនាពេលបច្ចុប្បន្ននេះ គឺត្រូវមានការចូលរួម ពីគ្រប់មឈ្ឈដ្ឋានតាំងពីស្រទាប់យុវជន អង្គការក្រៅរដ្ឋាភិបាល និង សហគមដែលមិនអាចខ្វះបាន ។ សូមប្រជាពលរដ្ឋមានជំនឿទុកចិត្ត ចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិត និងទស្សនៈវិស័យដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន ដែលនឹងប្រែក្លាយកម្ពុជាអោយកាន់តែ រីកចម្រើនឆាប់រហ័សបំផុត ។ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន គឺជានាយករដ្ឋមន្រ្តី ដែលជាទីសង្ឃឹមរបស់ប្រជាពលរដ្ឋ និងប្រទេសជាតិតែមួយគត់ ដែលធ្វើអោយប្រជាពលរដ្ឋមានភាពកក់ក្តៅ នឹងជឿទុកចិត្តក្នុងការ ដឹកនាំ និង កសាងប្រទេសជាតិអោយមានសន្តិភាព និង រីកចំរើន៕