រដ្ឋសភាជាតិគឺចាប់ដំណើរការងារជាតិហើយ តំណាងរាស្រ្តទាំង ៦៨ រូប មកពីគណបក្សប្រជាជនកម្ពុជា គឺបានចូលស្បថកាន់តំណែងជាផ្លូវការ នៅក្នុងព្រះបរមរាជវាំង បន្ទាប់ពីការបើកកិច្ចប្រជុំរដ្ឋសភាជាលើកដំបូងនៅ ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ២០១៣ ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សីហមុនី ព្រះ មហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។ រដ្ឋសភាជាតិសំរាប់នីតិកាលទី ៥ គឺបានចាប់ដំណើរការ ងារបម្រើជាតិចាប់ពីថ្ងៃនេះតទៅហើយ ទោះបីជាគ្មានវត្ត មានតំណាងរាស្រ្តមកពីគណបក្សប្រឆាំងក៏ដោយ៕