តំណាងរាស្រ្ត និង ការទទួលខុសត្រូវចំពោះប្រទេសជាតិ កិច្ចប្រជុំរដ្ឋសភាដំបូងនឹងចាប់ផ្តីមនៅថ្ងៃទី ២៣ ខែ កញ្ញា ស្អែកនេះ។ តំណាងរាស្រ្តទាំង ៦៨ រូបមកពីគណបក្សប្រជាជន គឺបានត្រៀមរៀបចំខ្លួនស្រេចរួមជាមួយតំណាងរាស្រ្តចំនួន ៥៥ រូប ទៀតមកពីគណបក្សង្រ្គោះជាតិ នៅក្រោមព្រះរាជអធិបតីដ៏ខ្ពង់ ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។ តំណាងរាស្រ្តទាំងអស់មកពីគណបក្សប្រជាជនគឺគោរពយ៉ាង ខ្ជាប់ខ្ជួននូវតួនាទីក្នុងស្ថាប័នកំពូលរបស់ជាតិ ដែលតែងតែគិត គូរចំពោះផលប្រយោជន៍ជាតិ និង ផលប្រយោជន៍ប្រជាពលរដ្ឋ ជាធំ ។ តំណាងរាស្រ្តទាំងអស់គឺគោរពទៅតាមឆន្ទួះរាស្រ្តដែល ស្រឡាញ់សុខសន្តិភាព ឯកភាពជាតិ សេចក្តីថ្លៃថ្នូរ និងការ បង្រួបង្រួមជាតិជាធំ ។ តំណាងរាស្រ្តទាំង ៦៨ រូប គោរពយ៉ាងខ្ជាប់ខ្ជួនទៅតាមព្រះរាជ តម្រិះដ៏ឧត្តុង្គឧត្តមបំផុតរបស់ព្រះមហាក្សត្រកម្ពុជា និង សម្តេច ម៉ែ សម្តេច យាយ ដើម្បីប្រទេសជាតិ និង ប្រជាពលរដ្ឋបានរស់ នៅក្នុងសុខសន្តិភាពដោយគ្មានការភិតភ័យអ្វីទាំងអស់ ។ ចំពោះតំណាងរាស្រ្តទាំងឡាយណាដែលមិនយកតួនាទីរបស់ ខ្លួនបម្រើប្រជាពលរដ្ឋដោយធ្វើពហិការមិនចូលរួមប្រជុំកិច្ចការ ប្រទេសជាតិរួមទាំងការរៀបចំប្រជុំសភាលើកដំបូងនេះ គឺទទួល ខុសត្រូវទាំងស្រុងចំពោះសន្តិសុខ សណ្តាប់ធ្នាប់សង្គម និង វាសនាអនាគតប្រទេសជាតិទាំងមូល។ ប្រជាពលរដ្ខកម្ពុជាមិនមែនជាឧបករណ៍នយោបាយ ហើយ ប្រជាពលរដ្ឋក៏មិនមែនជាចំណាប់ខ្មាំងនយោបាយដែរ ។ ជា តំណាងរាស្រ្តគឺត្រូវតែទទួលខុសត្រូវនៅពេលដែលខ្លួនបាន ទទួលការទុកចិត្តពីរាស្រ្ត កុំខិតខំធ្វើអ្វីៗដែលធ្វើអោយរាស្រ្តភ័យ ព្រួយ ឬធ្វើអោយប្រទេសមានភាពចលាចលដោយសារអំណាច ដែលរាស្រ្តបានប្រគល់ជូនអោយសោះ ។ តំណាងរាស្រ្តមកពីគណបក្សប្រជាជនទាំងអស់ គឺការពារថែរក្សា សន្តិភាពជូនរាស្រ្តទូទាំងប្រទេស នៅក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា ។ ទូលបង្គំ កូនចៅ ចៅទួត យើងខ្ញុំទាំងអស់គ្នាគោរពស្រឡាញ់ យ៉ាងខ្ពង់ខ្ពស់បំផុត និង ដង្ហែរតាមព្រះរាជតម្រិះចំពោះព្រះករុ ណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា ក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ៕