ត្រូវមានការប្រុងប្រយ័ត្នសន្តិសុខគ្រប់ពេល ទោះបីមានកងកម្លាំងសន្តិសុខការពារសណ្តាប់ធ្នាប់ជាប្រចាំយ៉ាងណា ក៏ដោយ ក៏សូមប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នគ្រប់វិនាទីទាំងអស់ ទៅលើសុវត្ថិភាពផ្ទាល់ខ្លួន សុវត្ថិភាពនៅទីកន្លែងប្រកបអាជីវកម្មការ ងារ និង ជាពិសេសនៅតាមគេហដ្ឋាន ។ មុនចុះពីលើម៉ូតួ ឡាន ចូល ផ្ទះ ឬចូលទីណាក៏ដោយគឺត្រូវតែពិនិត្យ មើលឆ្វេងស្តាំមុខក្រោយនៅ ជុំវិញខ្លួនដោយមានការប្រុងប្រយ័ត្នខ្ពស់ ។ព្រោះមានជនទុច្ចរិតខិល ខូច ចោរកម្ម និង ជនឧិកាសនិយមឆ្លៀតឧិកាសធ្វើចលាចលលួចឆក់ ប្លន់ នៅពេលដែលប្រទេសជាតិកំពុងស្ថិតក្នុងដំណាក់កាលរៀបចំរាជ រដ្ឋាភិបាលថ្មី ។ សូមប្រជាពលរដ្ឋ យុវជនយុវតី និងព្រះសង្ឃ រួមជាមួយគណបក្ស នយោបាយ និង តំណាងរាស្រ្តទាំងអស់ចូលរួមថែរក្សាសុខសន្តិភាព និងសណ្តាប់ធ្នាប់សង្គមអោយបានល្អសម្រាប់ប្រទេសជាតិយើង។ សូមភ្នាក់ងារ និងក្រសួងមានសមត្ថកិច្ចពង្រឹងនិងការពារសន្តិសុខជាតិ អោយបានរឹងមាំជាបន្ថែមទៀត ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ របស់យើង ។ សូមអរគុណ ។