កម្ពុជាត្រូវតែមានសន្តិភាពដាច់ខាត ! ជនរួមជាតិជាទីគោរព និងស្រឡាញ់បំផុត សន្តិភាពគឺនៅតែជម្រើសដ៏ល្អតែមួយគត់សម្រាប់កម្ពុជាក្នុងការដោះ ស្រាយរាល់បញ្ហាសំរាប់ប្រទេសជាតិ ។ សូមប្រជាពលរដ្ឋ និងជនរួម ជាតិទាំងអស់បន្តអត់ធ្មត់ និងរក្សាភាពស្ងប់ស្ងៀមអោយបានល្អបំផុត។ សូមពលរដ្ឋខ្មែរទូទាំងប្រទេសយោគយល់ និងអធ្យាស្រ័យអោយគ្នាទៅ វិញទៅមក ប្រកបដោយសេចក្តីថ្លៃថ្នូរ។ ប្រជាពលរដ្ឋទូទាំងប្រទេសត្រូវការរស់នៅដោយសុខសាន្ត និងប្រកប របរចិញ្ចឹមជីវិតជាធម្មតា ដោយគ្មានការភ័យខ្លាចពិការបង្ករចលាចល ណាមួយឡើយ ។ ការញុះញុងបំផុសបំផុលដែលបានបង្ករអោយមាន អសន្តិសុខសង្គម គឺកំពុងបំផ្លាញសេចក្តីសុខ និង សន្តិភាពសម្រាប់ ប្រជាពលរដ្ឋ និងប្រទេសជាតិយើង។ ដើម្បីប្រជាពលរដ្ឋរស់នៅដោយគ្មានការភ័យខ្លាច សូមក្រសួងមាន សមត្ថកិច្ចពង្រឹងសន្តិសុខជាតិអោយបានល្អហ្មត់ចត់បំផុត ។ រាជ រដ្ឋាភិបាលនឹងធ្វើគ្រប់អ្វីៗទាំងអស់ដើម្បីការពារសន្តិសុខ ស្ថិរភាព និង សណ្តាប់ធ្នាប់សង្គម ។ សូមសមាជិកសមាជិការ មកពីគណបក្សសង្រ្គោះជាតិទាំង៥៥ រូប ត្រៀមលក្ខណៈដើម្បីចូលរួមប្រជុំជាផ្លូវការលើកដំបូងនៅថ្ងៃទី ២៣ ខែ កញ្ញា ខាងមុខនេះ នៅក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះ មហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងរៀបចំរាជរដ្ឋាភិបាល ថ្មីដែលមានតម្លារភាព ដើម្បីបន្តការងារអភិវឌ្ឍន៍ប្រទេសជាតិស្របទៅ តាមឆន្ទៈ និងផលប្រយោជន៍រាស្រ្តពិតៗ ដែលជាសេចក្តីប្រាថ្នាចង់បាន របស់ប្រជាជាតិទូទាំងប្រទេស ។ ដើម្បីដំណើរការកសាង និង អភិវឌ្ឍន៍ ប្រទេសជាតិបានស្របទៅតាមឆន្ទះប្រជាពលរដ្ឋ កម្ពុជាត្រូវតែមាន សន្តិភាពដាច់ខាត ៕