ខ្មែរមានសន្តិភាព ខ្មែរឈ្នះ ! ឆ្លៀតនៅក្នុងរាត្រីយប់នេះ ខ្ញុំសូមថ្លែងអំណរគុណចំពោះជនរួមជាតិ ទាំងអស់ដែលបានជ្រើសរើសសន្តិភាពជាដំណោះស្រាយសំខាន់ បំផុតចំពោះជាតិ និងមាតុភូមិកម្ពុជា ។ មានសន្តិភាពគឺខ្មែរឈ្នះ។ យើងឈ្នះដោយមិនយកជីវិតពលរដ្ឋមក បំផ្លាញ យើងឈ្នះដោយមិនបង្ករអសន្តិសុខដល់សង្គម យើងឈ្នះ ដោយម្នាក់ៗបានត្រឡប់មកជួបជុំក្រុមគ្រួសារប្រពន្ឋកូន និងបាន ប្រកបការងារ រកស៊ីទទួលទានដូចសព្វដង យើងឈ្នះដើម្បីរួបរួមគ្នា កសាងប្រទេសជាតិយើងទាំងអស់គ្នា ។ សូមបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសបានសម្រាក និងទទួលទាន ដំណេកអោយបានស្កប់ស្កល់។ សូមអោយស្នាមញញឹមរបស់ប្រជា ពលរដ្ឋទាំងអស់កើតមានឡើងវិញប្រកបដោយមនោសញចេតនា ស្រឡាញ់រាប់អានរវាងខ្មែរ និងខ្មែរអាយបានកាន់តែស្អិតរមួត ។ ប្រជាពលរដ្ឋទូទាំងប្រទេស មានការកក់ក្តៅបំផុតដែល ព្រះករុណាព្រះ បាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជា ណាចក្រកម្ពុជាបានគង់ជាម្លប់សម្រាប់ប្រជារាស្រ្តូព្រះអង្គ រួមជាមួយ និង សម្តេច តេជោ ហ៊ុន សែន ដែលបានខិតខំអស់កម្លាំងកាយចិត្ត ក្នុងការថែរក្សា និង ការពារសន្តិភាពសម្រាប់ជាតិខ្មែរ។ រាជរដ្ឋាភិបាលអាណត្តថ្មីនៅក្រោមការដឹកនាំ របស់សម្តេច តេជោ ហ៊ុន សែន នឹងនាំមកនូវសេចក្តីសុខ សប្បូរសប្បាយ ចម្រុងចម្រើន សំរាប់ប្រជាពលរដ្ឋ និង ប្រទេសជាតិយើងទាំងមូល ៕