បាតុកម្មដែលប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ និងការទទួលខុសត្រូវ បាតុកម្ម ហឹង្សា ការញុះញុង គឺនាំមកតែសេចក្តីវិនាសអន្តរាយសំរាប់ ប្រជាពលរដ្ឋ និង ប្រទេសជាតិ។ ជាតិខ្មែរពិតជាគ្មានបានចំណេញអ្វី ទេពីបាតុកម្ម ។ ប្រមុខរដ្ឋខ្មែរព្រមទាំងព្រះមហាក្សត្រនៃយើង គឺគាំ ទ្រសន្តិភាពជានិច្ចសំរាប់កម្ពុជា ។ បាតុកម្មតាំងពីពេលមុន និងមកទល់ថ្ងៃនេះគឺបានបណ្តាលអោយប្រជា ពលរដ្ឋមួយចំនួនធំខកខានពេលវេលាមិនបានធ្វើស្រែចំការ និង ប្រកប របរទទួលទាន ហើយមួយចំនួនទៀតគឺបានប៉ះពាល់ដល់សុខភាពយ៉ាង ធ្ងន់ធ្ងរ។ សាលារៀន និងគ្រឹះស្ថានជាតិមួយចំនួនត្រូវបានបិទទ្វារ មិន អាចផ្តល់សេវាកម្មសំរាប់សិស្សានុសិស្ស និង សាធារណៈជនបាន ដោយសារបញ្ហាសន្តិសុខ។ បាតុកម្មគឺពិតជាបានធ្វើអោយមានផល ប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខជាតិ ជីវភាពនិង ការរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ។ សម្តេចមានការសោកស្តាយចំពោះការបង្ករអោយមានរបួសស្នាម និង ការបាត់បង់អាយុជីវិតដែលបណ្តាលមកពីបាតុកម្ម។ សូមជន រួមជាតិទាំងអស់បន្តរក្សាភាពស្ងប់ស្ងៀម ឈប់អូសទាញ ឈប់ញុះ ញុងអោយខ្មែរគ្នាយើងរងគ្រោះតទៅទៀត។ ដើម្បីប្រជាពលរដ្ឋយើងទាំងអស់គ្នាមានសេចក្តីសុខ គឺសូមជនរួមជាតិ ត្រឡប់មកផ្ទះជួបជុំក្រុមគ្រួសារ និងត្រូវចៀសអោយឆ្ងាយពីបាតុកម្ម។ រាជរដ្ឋាភិបាលថ្មីសំរាប់នីតិកាលទី៥ ដែលមានសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នឹងរៀបចំបង្កើត ឡើងនៅពេលឆាប់ៗខាងមុខនេះ ដើម្បីបំរើប្រជាពលរដ្ឋ កសាង និង អភិវឌ្ឍន៍ប្រទេសជាតិយើងអោយមានសុខសន្តិភាព និង រីកចម្រើនឡើងថែមទៀត ៕