ប្រជាពលរដ្ឋខ្មែរ អ្នកដឹកនាំខ្មែរ និង ព្រះមហាក្សត្រខ្មែរគឺសន្តិភាព ជាការប្រសើរបំផុត ដែលប្រជាពលរដ្ឋបានសម្រេចចិត្ត នៅផ្ទះមិន ចូលរួមបាតុកម្មនៅថ្ងៃនេះ ដោយសារអស់ជំនឿ និងយល់បានកាន់ តែច្បាស់អំពីតម្លៃ អាយុជីវិតនៅពេលដែលបាត់បង់ គឺពុំមានអ្នក ទទួលខុសត្រូវ។ គេត្រឹមតែបានសរសើរ និង សោកស្តាយ។ យើង ពិតជាអាណិតអាសូរដល់ក្រុមគ្រួសារដែលបានបាត់បង់មនុស្ស ជាទីស្រឡាញ់។ ប្រជាពលរដ្ឋមានការធុញថប់និងបាតុកម្មកាន់តែខ្លាំងឡើងៗជា រៀងរាល់ថ្ងៃ ។ ការបាត់បង់អាយុជីវិតរបស់ពលរដ្ឋគឺពិតជា បណ្តាលមកពីការរៀបចំធ្វើបាតុកម្មដែលគ្មានការទទួលខុស ត្រូវមិនអាចបដិសេធបាន។ មិនត្រឹមតែ ប៉ុណ្ណោះ គឺបក្សប្រឆាំងបាននិងកំពុងបន្តបាតុកម្មដែល ផ្ទុយពីការអនុញ្ញត្តច្បាប់ពីអាជ្ញាធរ ។ សកម្មភាពបាតុកម្មដែល កំពុងអូសបន្លាយគឺផ្ទុយពីឆន្ទះសន្តិភាពនិង ស្មារតីឯកភាព និង ការបង្រួបបង្រួមជាតិដែលគណបក្សនេះបានបង្ហាញចេតនាកាល ពីពេលថ្មីៗកន្លងមកនេះ។ សូមតំណាងរាស្រ្តទាំង ៥៥ រូបត្រៀមលក្ខណៈដើម្បីចូលរួមបំរើ ជាតិជាមួយគណបក្សប្រជាជន ។ ជំរើសគឺពិតជាមានក្នុងការរួម សហការណ៍គ្នាជាមួយគណបក្សប្រជាជន ដើម្បីសេចក្តីសុខ សន្តិភាព និងការអភិវឌ្ឍន៍សម្រាប់ប្រទេសជាតិយើង។ សង្ឃឹមថា អស់លោកតំណាងរាស្រ្តពីបក្សប្រឆាំងទាំងអស់យកផលប្រយោជន៍ ប្រទេសជាតិ និង សន្តិភាពជាធំសំរាប់ប្រជាពលរដ្ឋ និង ប្រទេស ជាតិយើង ។ ទូលបង្គំយើងខ្ញុំទាំងអស់គ្នាសូមគាំទ្រយ៉ាងពេញទំហឹង និងដង្ហែរតាម ព្រះរាជតម្រិះព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការរៀបចំរដ្ឋ សភាជាតិ និង រាជរដ្ឋាភិបាលអាណត្តថ្មីអោយបានឆាប់តាមកាល បរិច្ឆេទដែលបានកំណត់ ៕