ប្រជាពលរដ្ឋជាទីគោរព និង ស្រឡាញ់បំផុត! ខ្ញុំមានការសោកស្តាយយ៉ាងពន់ពេកចំពោះបាតុភាពមិនល្អទាំងឡាយ រួមទាំងការបង្កររបួសស្នាម ដែលបានកើតចេញពីបាតុកម្មថ្មីៗនេះ ។ សូមប្រជាពលរដ្ឋគិតពិចារណាអំពីអាយុជីវិតផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដែលត្រូវគេយកមកធ្វើជាឧបករណ៍នយោបាយនៅពេលនេះ ។ សូម បងប្អូនប្រជាពលរដ្ឋចេញអោយឆ្ងាយពីបាតុកុម្មដែលគ្មានការទទួល ខុសត្រូវបែបនេះ ។ ទោះជាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយគឺសូមប្រជាពលរដ្ឋអត់ ធ្មត់ អធ្យាស្រ័យ កុំចងកំហឹងបង្ករហឹង្សារវាងខ្មែរ និងខ្មែរ ដែលបង្ករ ឡើងដោយបក្សប្រឆាំង។ នៅពេលដែលបក្សប្រឆាំងកំពុងមានអំនួត និងបាតុកម្ម គឺយើងទាំងអស់គ្នាឈរលើសន្តិភាពដែលជាដំណោះ ស្រាយល្អតែមួយគត់សម្រាប់កម្ពុជាចាកផុតពីក្តីមហន្តរាយ ។ សូមក្រសួងស្ថាប័ន និងសមត្ថកិច្ចសន្តិសុខជាតិបន្តការអត់ធ្មត់ ចំពោះ ការប្រមាថផ្សេងៗដែលកើតមានឡើងក្នុងពេលបាតុកម្ម ។ សូមបន្ត ភារកិច្ចជួយការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈអោយបានល្អ បំផុត ។ សន្តិភាព គឺដាច់ខាតត្រូវតែឈ្នះអំពើហឹង្សា !។ រដ្ឋាភិបាលគឺគោរពទៅលើសិទ្ឋិសេរីភាពក្នុងការធ្វើបាតកម្ម។ គណ បក្សប្រឆាំងគឺត្រូវតែទទួលខុសត្រូវចំពោះអំពើហឹង្សា ការបំផ្លាញ ទ្រព្យសម្បត្តិឯកជន និងសាធារណៈ និងការបង្កររបួសស្នាម ព្រម ទាំងអាយុជីវិតប្រជាពលរដ្ឋ ។ ធ្វើអ្វីត្រូវគោរពតាមច្បាប់ប្រទេស។ ជនទាំងឡាយណាដែលប្រព្រឹត្តិល្មើសនិងច្បាប់ គឺនឹងទទួលខុស ត្រូវចំពោះមុខច្បាប់ ។ មេដឹកនាំគណបក្សប្រឆាំងនឹងទទួលខុសត្រូវចំពោះទង្វើទាំងឡាយ ណាដែលប៉ះពាល់ដល់សន្តិសុខជាតិ និងអាយុជីវិតប្រជាពលរដ្ឋ ចំ ពោះការបន្តដឹកនាំធ្វើបាតកុម្មដែលមិនមានការអនុញ្ញាត្តិពីរាជរដ្ឋា ភិបាល ៕