សន្តិភាព និង ផលប្រយោជន៍ជាតិជាធំគឺខ្មែរឈ្នះទាំងអស់គ្នា ! ជាការប្រពៃបំផុតដែលជនរួមជាតិ និង ប្រជាពលរដ្ឋទាំងអស់បានចូល រួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានល្អសម្រាប់ប្រទេស ជាតិរបស់យើង ។ ខ្ញុំមានសង្ឃឹមយ៉ាងមុតមាំថា ប្រជាជាតិយើងនឹង មានសេចក្តីសុខ ប្រទេសជាតិរីកចម្រើនដោយការយោគយល់ អធ្យា ស្រ័យល្អ និង មានសាមគ្គីភាពស្អិតរមួតនៅក្នុងចំណោមជាតិសាសន៍ តែមួយ ។ ជាការល្អដែលគណបក្សប្រឆាំងបានបន្ទន់ឥរិយាបថក្នុងការចាប់យក ផលប្រយោជន៍ជាតិជាធំ ដែលសរបង្ហាញអំពីឧត្តមគតិជាតិដោយមិន ចាប់យកពលរដ្ឋជាចំណាប់ខ្មាំងនយោបាយ។ យើងរួមគ្នាដោះស្រាយ បញ្ហាខ្លះៗជាបន្តទៀតដើម្បីផលប្រយោជន៍ជាតិជាធំ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺតែងតែយកសន្តិភាព ជាមូលដ្ឋានសំរាប់ដោះស្រាយបញ្ហាទាំងឡាយ ដែលជាបំណងប្រាថ្នា ដ៏ធំធេងបំផុតរបស់ប្រជាពលរដ្ឋខ្មែរ ។ ទូលបង្គំយើងខ្ញុំទាំងអស់គ្នាសូមគាំទ្រយ៉ាងពេញទំហឹង និងដង្ហែរតាម ព្រះរាជតម្រិះព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការរៀបចំរដ្ឋ សភាជាតិ និង រាជរដ្ឋាភិបាលអាណត្តថ្មីអោយបានឆាប់តាមកាលបរិ ច្ឆេទដើម្បីបម្រើប្រជាពលរដ្ឋ និង ប្រទេសជាតិ ។ ប្រទេសខ្មែរពិតជាមានសំណាងណាស់ ដែលមានព្រះមហាក្សត្រ និង សម្តេចតេជោ ដែលជានិច្ចជាកាលគឺផ្តល់ភាពកក់ក្តៅ និងជាម្លប់សន្តិ ភាពសម្រាប់ប្រជារាស្រ្តទូទាំងប្រទេស ៕