ជំរាបសួរជនរួមជាតិទាំងអស់! ពិភពលោកកំពុងរួមគ្នាដោះស្រាយវិបតិ្តនៅប្រទេស Syria ក្រោយពីមាន ការវាយប្រហារអាវុធគីមី ដែលពិភពហាមដាច់ខាត។ មកទល់ថ្ងៃនេះគឺមហាអំណាចបានសំរេចយកដំណោះស្រាយសន្តិភាពមកដោះស្រាយ ព្រោះមិនចង់ឃើញសង្រ្គាម និងការសម្លាប់មនុស្សបន្ថែមទៀត។ នៅកម្ពុជាគឺពលរដ្ឋត្រូវការសុខសន្តិភាពជាចាំបាច់បំផុត។ សម្តេចតេជោ លោកតែងតែឈរលើសន្តិភាព បង្រួបបង្រួមជាតិ និងឯកភាពជាតិ សំរាប់ដោះស្រាយនូវវិបត្តិទាំងឡាយចាប់តាំងពីប្រទេសរំដោះបានពី របបកាប់សម្លាប់ខ្មែរក្រហមនៅឆ្នាំ ១៩៧៩ ។ ប្រជាពរដ្ឋយើងគឺបានរស់ក្នុងសន្តិភាពហើយ ។ ផ្លូវថ្នល់គឺបានជួសជុល ហើយ ស្ពានគឺបាន និងកំពុងសាងសង់ជាបន្តបន្ទាប់ហើយ សាលារៀន គឺបានបង្កើតដើម្បីផ្តល់ការអបរំដល់កុលបុត្រកុលធិតាហើយ ប្រទេសគឺ បានប្តូរពីរបបសង្គមនិយមកុម្មុយនីស្ត មកជាព្រះរាជាណចក្រកម្ពុជា ដែលឈរលើមូលដ្ឋានគ្រឹះប្រជាធិបតេយ្យ ការគោរពសិទ្ឋិមនុស្ស ដោយ រួមបញ្ចូលទាំងសេដ្ឋកិច្ចទីផ្សាសេរីទៀតផង ដែលរដ្ឋមិនគ្រប់គ្រងទាំង ស្រុងឡើយ ។ ប្រទេសជាតិក៏មានទំនាក់ទំនងល្អជាមួយពិភពលោក និងជាសមាជិកអង្គការអន្តរជាតិនានាដែលរួមមានទាំង UN និង ASEAN ជាដើម ។ ជាការពិតណាស់គឺប្រទេសកម្ពុជាបានផ្លាស់ប្តូរ និងកែទម្រង់ នយោបាយ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីផលប្រយោជន៍ ជាតិពិតៗ ។ ទាំងអស់នេះគឺកើតចេញពីឧត្តមគតិជាតិ និង ស្មារតីលះ បង់អំណាចផ្ទាល់ខ្លួនរបស់គណបក្សប្រជាជន ក៏ដូចជាការលះបង់ របស់សម្តេចតេជោ ដើម្បីជាតិខ្មែរទាំងមូល។ តើទាំងនេះមិនមែនជា បំណងប្រាថ្នា និង ការផ្លាស់ប្តូរកន្លងមកនៅកម្ពុជា ? ការពិតគឺនៅជាការ ពិតដដែល ។ អ្នកធ្វើគឺធ្វើ ធ្វើដោយអំណត់ ចំពោះអ្នកថាគឺពូកែខាងថា ជេរ និង ប្រមាថ ។ តើពួកគេបានធ្វើអីខ្លះទៅ? "បាតុកម្ម? " ដើម្បីរួមចំណែកថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គមអោយបាន ល្អ សូមប្រជាពលរដ្ឋទាំងអស់ចៀសចេញអោយឆ្ងាយពីបាតុកម្ម។ យើង មិនអាចមើលឃើញអំពីបាតុភាពផ្សេងៗដែលអាចនឹងកើតចេញពីបាតុ កម្មនេះឡើយ ។ បងប្អូនត្រូវគិតគូរអំពីអាយុជីវិតផ្ទាល់ខ្លួន និង គ្រួសារ មិនត្រូវយកអាយុជីតិទៅធ្វើជាឧបករណ៍ និង ឈ្នាន់នយោបាយដែល ប្រថុយនិងគ្រោះថ្នាក់បំផុត ។ ថ្មីៗនេះ គឺមានការបង្កៃគ្រាប់បែកដែល មានចេតនាបំផ្លាញសន្តិភាពពិតបា្រកដនៅក្នុងប្រទេសជាតិ ។ ក្រុមជនដែលនៅពីក្រោយខ្នង និងត្រូវផ្តន្ទារទោសយ៉ាងធ្ងន់បំផុត ។ គណបក្ស ដែលរៀបចំបាតុកម្មគឺត្រូវតែទទួលខុសត្រូវ ប្រសិនបើមានអំពើហឹង្សា ណាមួយកើតឡើងប៉ះពាល់ដល់ទ្រព្យសម្បតិ្តឯកជន សាធារណៈ និង អាយុជីវិត ប្រជាពលរដ្ឋ ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជាវិរបុរសសន្តិភាព ដែល ជានិច្ចជាកាលគឺបានគិតគូរអំពីសន្តិភាព និង សេចក្តីសុខសំរាប់ប្រជា ពលរដ្ឋ និង ប្រទេសជាតិទាំងមូល ។ មានសម្តេច តេជោ ហ៊ុន សែន គឺប្រទេសជាតិមានសុខសន្តិភាព ៕