សម្តេចតេជោ ហ៊ុន សែន គឺសន្តិភាព ជំរាបសួរជនរួមជាតិទាំងអស់ជាទីគោរព និង ស្រឡាញ់បំផុត! ស្ថានភាពនៅក្នុងប្រទេសជាតិគឺមានសភាពជាប្រក្រតី ។ ប្រជាពលរដ្ឋ និង មន្ត្រីរាជការប្រកបការងារជាធម្មតា ។ រាជរដ្ឋាភិបាលថ្មីសម្រាប់ អាណត្ទីទី៥ នឹងបង្កើតឡើងនៅពេលឆាប់ៗខាងមុខនេះ ។ សូមបងប្អូន ប្រជាពលរដ្ឋទាំងអស់បន្តថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមអោយ ល្អបំផុត ។ នាទីនេះ នៅពេលដែលកម្ពុជាកំពុងតែមានសុខសន្តិភាព គឺមានប្រទេស នៅជុំវិញពិភពលោកកំពុងរងគ្រោះដោយអំពើហឹង្សា និង សង្រ្គាមស៊ីវិល ដូចជា នៅ Syria, Iraq, Nigeria, Libya, Catalans ដែលកំពុងទាមទារឯក រាជ និង ប្រទេសជិតខាងយើង Philippines ដែលមានជនឧទ្ទាមបះបោរ បង្ករអស្ថិរភាពដល់អាយុជីវិត និង ប្រទេសជាតិ ។ "សន្តិភាព"គឺមានតម្លៃមិនអាចកាត់ថ្លៃបានឡើយ ។ កម្ពុជាគឺពិតជាមាន សំណាងខ្លាំងណាស់ដែលមាន សម្តេច តេជោ ហ៊ុន សែន ជានាយករដ្ឋ មន្រ្តីដែលជានិច្ចជាកាលគឺយកសុខសន្តិភាព ប្រជាពលរដ្ឋ និង ប្រទេស ជាតិជាធំលើសអ្វីៗទាំងអស់ ។ មុននឹងបោះមួយជំហានទៅមុខបានគឺត្រូវតែមានសន្តិភាពជាមុនសិន ។ សូមជនរួមជាតិ និងគណបក្សនយោបាយទាំងអស់ជួយថែរក្សាសន្តិភាព និងសេចក្តីសុខជូនប្រទេសជាតិយើង ។ សូមឈប់យកអាយុជីវិតប្រជា ពលរដ្ឋ ជាពិសេសយុវជនយុវតីទៅធ្វើជាចំណាប់ខ្មាំង និងជាឧបករណ៍ នយោបាយរបស់ខ្លួន។ កហឹង គំនំ ហឹង្សា បាតុកម្ម ការលាបពណ៍ជាតិសាសន៍ឯងមិនមែន ជាដំណោះសំរាប់៥ឆ្នាំខាងមុខឡើយ។ សូមប្រជាពលរដ្ឋ និងអ្នក ស្រឡាញ់ប្រទេសជាតិទាំងអស់រួមដៃគ្នាជាមួយសម្តេចដើម្បីអភិវឌ្ឍន៍ ប្រទេសជាតិយើងទាំងអស់គ្នា ។ ប្រជាពលរដ្ឋមានជំនឿ និងកក់ក្តៅខ្លាំងណាស់ចំពោះការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅអាណត្តទី៥ (2013-2018) ដែលជាអាណត្តដ៏មានឥទ្ធិពលបំផុតក្នុងការផ្លាស់ប្តូរ និងកែប្រែ សង្គមកម្ពុជាឆ្ពោះទៅរកវឌ្ឍនៈភាពដ៏រុងរឿងពិតៗ ៕