សម្តេចហ៊ុន សែន និង ប្រជាពលរដ្ឋគឺតែមួយ! ជំរាបសួរជនរួមជាតិ ជាទីគោរព និង ស្រឡាញ់បំផុត! នៅក្រោមការដឹកនាំរបស់ សម្តេច តេជោ ហ៊ុន សែន គឺយើងទាំងអស់គ្នា មានសង្ឈឹមយ៉ាងមុតមាំថា កម្ពុជានឹងមានសុខសន្តិភាព ស្ថិរភាពសង្គម និង នយោបាយ ព្រមទាំងការអភិវឌ្ឍន៍ដើម្បីភាពរុងរឿង និង ក្សេមក្សាន្ត សំរាប់ប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល ។ សម្តេចតេជោ គឺជាវិរៈបុរសស្រឡាញ់ជាតិ និងហ៊ានលះបង់គ្រប់បែប យ៉ាងដើម្បីជាតិ ។ សម្តេចគឺជារដ្ឋបុរសដែលមានបទពិសោធន៍និង បញ្ញាញាណក្នុងការដឹកនាំកសាងប្រទេសដែល សម្តេចតា សម្តេច យាយ និង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងអ្នក នយោបាយជាតិជើងចាស់ និងអន្តរជាតិបានទទួលស្គាល់នូវស្នាដៃ ដឹកនាំកសាងសន្តិភាពអស់រយះពេលជាង២០ ឆ្នាំមកនេះ ។ នៅពេលនេះទៀតសោត សម្តេចមានទីប្រឹក្សាដ៏ល្អនិងស្មោះត្រង់បំផុត គឺរាស្រ្តខ្មែរទូទាំងប្រទេសដែលនឹងជួយជាភ្នែកច្រមុះដល់ការងារកសាង សង្គមកម្ពុជាអោយក្លាយទៅជាមហាគ្រួសារខ្មែរដែលមានសុភមង្គល និងសេចក្តីសុខបំផុតនៅក្នុងប្រទេសជាតិជាទីស្រឡាញ់របស់យើង ។ ប្រជាពលរដ្ឋកម្ពុជា សូមអបអរសាទរ និងថ្លែងអំណរគុណចំពោះគុណូប ការៈដ៏ធំធេងដែលសម្តេចបានកសាងប្រទេសជាតិមានការរីកលូតលាស់ មកទល់សព្វថ្ងៃនេះ។ យើងទាំងអស់គ្នា សូមគោរពជូនពរ សម្តេច តេជោ មានសុខភាពល្អ អាយុយឺនយូរ ក្នុងការបន្តភារកិច្ចដ៏ថ្លៃថ្លាដឹកនាំអភិវឌ្ឍន៍ប្រទេស ជា នាយករដ្ឋមន្រ្តីអាណត្តទី ៥ (2013-2018) សម្រេចបានជោគជ័យធំៗ បន្ថែមទៀតសំរាប់ប្រជាពលរដ្ឋ និង ប្រទេសជាតិ ៕