ប្រជាពលរដ្ឋខ្មែរឈ្នះទាំងអស់គ្នា! ជំរាបសួរជនរួមជាតិជាទីនឹករព្ញក និង ស្រឡាញ់បំផុត សូមជនរួមជាតិជ្រាបថា ជ័យជំនះរបស់គណបក្សប្រជាជន គឺជាជ័យ ជំនះរបស់ប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល។ យើងទាំងអស់គ្នា ឈ្នះដោយស្មារតីសាមគ្គីភាព ឈ្នះដោយឯកភាពជាតិ ឈ្នះដើម្បីរួបរួម គ្នាកសាងនិង អភិវឌ្ឍន៍ជាតិ ឈ្នះដើម្បីប្រជាពលរដ្ឋ និងប្រទេសជាតិ មានសុខសន្តិភាព ។ យើងទាំងអស់គ្នាជាពលរដ្ឋខ្មែរ គឺមានជំនឿជឿជាក់លើសមត្ថភាព បទពិសោធន៍ ទំនាក់ទំនងការទូតអន្តរជាតិ ស្មារតី ព្រមទាំងឧត្តម គតិសេ្នហាជាតិយ៉ាងជ្រាលជ្រៅបំផុតរបស់សម្តេចតេជោចំពោះប្រជា ពលរដ្ឋ និង ប្រទេសជាតិ។ នៅក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីចាប់ពី ឆ្នាំ ២០១៣-២០១៨ រាជរដ្ឋាភិបាលនឹងមាន កំណែទម្រង់គោលនយបាយមួយចំនួនធំដែលជាបំណងប្រាថ្នារបស់ ប្រជាពលរដ្ឋ និង ប្រទេសជាតិរបស់យើង ៕