គណបក្សប្រឆាំងគឺកំពុងបំផ្លាញសន្តិភាពនៅកម្ពុជា កម្ពុជាត្រូវការសុខសន្តិភាព។ ប្រជាជាពលរដ្ឋជាងពាក់កណ្តាលប្រទេស មិនត្រូវការភាពចលាចល និងវឹកវរ មិនត្រូវការ មហាបាតុកម្មដែលអាច នាំមកនូវបញ្ហារួមមានទាំងអំពីហឹង្សា គំនំស្អប់គំគួន ដែលអាចនឹងប៉ះ ពាល់ដល់ទ្រព្យសម្បត្តិសាធារណៈ និង អាយុជីវិតប្រជាពលរដ្ឋ។ ទន្ទឹមនេះគឺបានប៉ះពាល់ដល់ដំណើរការរកស៊ីទទួលទានរបស់អាជីវករ ពាណិជ្ជករទាំងក្នុងនិងក្រៅប្រទេស ដែលធ្វើអាយបាត់បង់ឧិកាសការ ងារយ៉ាងច្រើនសំរាប់ពលរដ្ឋកម្ពុជា ។ សរុបសេចក្តីមក គណបក្សប្រឆាំងកំពុងតែបំផ្លាញសន្តិភាពយ៉ាងពិត ប្រាកដនៅក្នុងប្រទេសកម្ពុជា ដែលជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ភាគច្រើនបំផុត ។ តើគណបក្សនេះ ជាគណបក្សសង្រ្គាះជាតិ ឬបំផ្លាញជាតិ ? តាំងពីគណ បក្សនេះបានចូលមកក្នុងកម្ពុជា គឺបានបំពុលបរិយាកាសសង្គម និង បានធ្វើសកម្មភាពប្រឆាំងនិងសន្តិភាព ដោយយកលេសមិនទទួល ស្គាល់រាល់នូវសមិទ្ឋិផលដែលរាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបានកសាងចាប់ពីឆ្នាំ១៩៧៩ មកទល់ សព្វថ្ងៃនេះ។ ការពិតគឺប្រជាពលរដ្ឋលោកបានឃើញផ្ទាល់និងភ្នែកនូវ សមិទ្ឋិផលអភិវឌ្ឍន៍យ៉ាងច្រើនសន្ឋឹកសន្ឋាប់ដែលបាន និង កំពុង កសាងជាបន្តបន្ទាប់ ។ ដើម្បីអំណាច បក្សប្រឆាំងមួយនេះ កំពុងអូសទាញយុវជនយុវតី ដែល ពុំដែលបានឆ្លងកាត់សង្រ្គាម និង អំពើប្រល័យពូជសាសន៍ ការនិរាស ព្រាត់ប្រាស់ពីមុនមក ដោយមិនគិតពីអាយុជីវិត និងផលប៉ះពាល់នានា ដែលកើតចេញពីបាតុកម្មនេះឡើយ ។ មេបក្សប្រឆាំងកំពុងយកជីវិត និង អនាគតរបស់យុវជនទៅបំរើផល ប្រយោជន៍នយោបាយរបស់ខ្លួន ដើម្បីអំណាចតែមួយមុខគត់ ។ ខ្ញុំសូមអំពាវនាវដល់យុវជនយុវតី ភ្ញាក់ខ្លួន មិនត្រូវបណ្តោយខ្លួននិង យកអនាគតខ្លួនជាឧបករណ៍នយោបាយរបស់បក្សប្រឆាំងឡើយ ។ យុវជនទាំងអស់ ត្រូវតែដកខ្លួនចេញអោយឆ្ងាយពីបាតុកម្មទាំងអស់ គ្នា ។ សូមយុវជនទាំងអស់នឹកគិត និងអាណិតដល់ឪពុកម្តាយដែល បានខិតខំបីបាច់ថែរក្សាយើងម្នាក់ៗរហូតបានដល់ធំពេញវ័យ ។ មិន ត្រូវយកជីវិតទៅបំផ្លាញចោលតាមការអូសទាញេដោយបក្សប្រឆាំង ឡើយ ។ សូមប្រជាពលរដ្ឋ រាយការណ៍ជាបន្ទាន់មកភ្នាក់ងារសន្តិសុខរដ្ឋាភិបាល ប្រសិនបើមានបាតុភាពអសន្តិសុខណាកើតមានឡើងនៅក្នុងសហគម ណាមួយទាំងនៅក្នុងរាជធានី និង នៅតាមបណ្តារខេត្តនានា ។ ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ កងរាជអាវុធហត្ថ នគរបាល និង ភ្នាក់ងារការពារសន្តិសុខរបស់រាជរដ្ឋាភិបាល នឹងទបស្កាត់រាល់នូវការ ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ដែលមានសម្តេច តេជោ ហ៊ុន សែន ជា នាយករដ្ឋមន្រ្តី ។ ជនល្មើសនឹងត្រូវផ្តន្ទារទោសយ៉ាងទម្ងន់ចំពោះការ ញុះញុងដែលប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ទ្រព សម្បត្តសាធារណៈ និង អាយុជីវិតប្រជាពលរដ្ឋ។ សម្តេចហ៊ុន សែន នាំមកសន្តិភាព និង ការអភិវឌ្ឍន៍ សំរាប់កម្ពុជា ។ គណបក្សប្រឆាំង គឺកំពុងបំផ្លាញសន្តិភាព និង ការអភិវឌ្ឍន៍នៅកម្ពុជា៕