ជនរួមជាតិទាំងអស់ជាទីគោរព និង ស្រឡាញ់បំផុត តាំងពីក្រោយការបោះឆ្នោតមកទល់នាទីនេះ គឺយើងឭតែពាក្យ បាតុកម្ម ផ្លាស់ប្តូរ ផ្តួលរំលំ ហ៊ុន សែន ចេញពីមាត់បក្សប្រឆាំង និង ក្រុមនិយមជ្រុលដែលមានជនបរទេស និងក្រុមអង្គការក្រៅ រដ្ឋាភិបាលមួយចំនួននៅពីក្រោយ ។ ជាការពិត បក្សនេះ និងក្រុម ប្រឆាំងរដ្ឋាភិបាលកំពុងរិះរកគ្រប់មធ្យោបាយក្នុងគោលបំណងតែ មួយគត់ គឺផ្តួលរំលំរាជរដ្ឋាភិបាលដើម្បីកាន់កាប់អំណាចទាំងស្រុង នៅកម្ពុជា។ ពួកគេបាននិយាយជាសាធារណៈ ដោយមិនញញើត និងច្បាប់កម្ពុជាបន្តិចឡើយ។ សូមជនរួមជាតិជ្រាបថា ទោះបីជាបក្សប្រឆាំងមួយនេះ រួមជាមួយ អង្គការសង្គមស៊ីវិល និង NGOs មួយចំនួនបានឃុបឃិតគ្នាប៉ុនប៉ង ផ្តួលរំលំ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយប្រើ រូបភាព “បាតុកម្ម” បែបណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជានឹង ទប់ស្កាត់អោយបានរាល់នូវឧបាយកលដ៏កក្វក់របស់ពួកគេ។ សូមប្រជាពលរដ្ឋ យុវជនយុវតី សិស្សានុសិស្សចៀសចេញអោយ ឆ្ងាយពីរង្វង់បាតុកុម្ម ដែលអាចបង្ករនូវបាតុភាពចលាចលនៅក្នុង រាជធានីរបស់យើង។ សូមបណ្តារក្រុមហ៊ុននានាថែរក្សាទុកដាក់ទ្រព្យសម្បត្តិ ឃ្លាំមើល និងការពារទីតាំងក្រុមហ៊ុនខ្លួនអោយបានហ្មត់ចត់បំផុត នៅពេល នោះគឺអាចនឹងមានជនខិលខូច ចោរកម្មយកឧិកាសលួចឆក់ដែល ធ្វើអោយប៉ះពាល់ដល់សន្តិសុខសង្គម។ សូមរាយការទៅក្រសួងមានសមត្ថកិច្ចជាបន្ទាន់ ប្រសិនបើត្រូវការ ជំនួយសន្តិសុខបន្ទាន់។ សូមកងកម្លាំង និង សមត្ថកិច្ចគ្រប់ផ្នែកទាំង អស់របស់រាជរដ្ឋាភិបាល ត្រៀមលក្ខណៈគ្រប់នាទីទប់ទល់ចំពោះ សភាពការណ៍បាតុកម្មថ្ងៃស្អែកនេះ ។ ជនទាំងឡាយណាដែលប្រព្រឹត្តិល្មើសនឹងច្បាប់ ឬបានបង្កររបួស ស្នាម ឬ ប៉ះពាល់ដល់ទ្រព្យសម្បតិ្ត និងអាយុជីវិតប្រជាពលរដ្ឋគឺ នឹងត្រួវប្រឈមមុខចំពោះច្បាប់នៃព្រះរាជាណចក្រកម្ពុជា ។ សូមជនរួមជាតិទាំងអស់បន្តថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម អោយបានល្អបំផុត ។ សូមអរគុណ ៕