ជនរួមជាតិទាំងអស់ជាទីស្រឡាញ់ និង នឹករលឹក ខ្ញុំមានសេចក្តីរីករាយ និងកក់ក្តៅបំផុត ដែលប្រជាពលរដ្ឋបានយក ចិត្តទុកដាក់ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ជាពិសេស នៅក្នុងស្ថានភាពនយោបាយនាពេលបច្ចុប្បន្ននេះ ។ រាល់នូវការប្រើប្រាស់សិទ្ឋិសេរីភាព គឺត្រូវតែមានការទទួលខុសត្រូវៈ 1-សកម្មភាព បាតុកម្មនៅថ្ងៃទី ៧ ខាងមុខនេះគឺត្រូវតែគោរពច្បាប់ និង ថែរក្សាអោយបាននូវសន្តិសុខ និង សណ្តាប់ធ្នាប់សង្គម ។ 2-អ្នករៀបចំបាតុកម្ម គឺត្រូវតែចៀសវាងអោយបានរាល់នូវអំពើហឹង្សា ដែលអាចប៉ះពាល់ដល់អាយុជីវិត និង ទ្រព្យសម្បត្តិសាធារណៈ។ 3-ជនជាតិ និងសញ្ជាតិបរទេស(Foreigners) រួមទាំងអង្គការក្រៅរដ្ឋា ភិបាល (NGOs) ទាំងឡាយដែលបានអូសទាញ បំផុសបំផុល ញុះញុង អោយមានភាពវឹកវរ និង អនាធិបតេយ្យផ្សេងក្នុងប្រទេស គឺត្រូវតែ ទទួលខុសចំពោះទង្វើដែលបង្ករដល់អស្ថិរភាពក្នុងសង្គម ។ សូមយុវជនយុវតី គិតអោយច្បាស់បំផុតក្នុងការយកជីវិតទៅលរលេង ជាមួយបាតុកម្ម ទោះបីជាអហឹង្សាយ៉ាងណាក៏ដោយ ។ យើងពិតជា មើលមិនឃើញទេថា នឹងមានអ្វីកើតមានឡើង។ ជាការពិត គឺកម្ពុជាមិនត្រូវការបក្ស ឬក្រុមមនុស្សជ្រុលនិយម ដែល មានគំនិតអាក្រក់ចង់បំផ្លាញសន្តិភាពនិងចង់ផ្តួលមេដឹកនាំប្រទេស តាមទ្រង់ទ្រាយបាតុកម្ម ដើម្បីដណ្តើមអំណាចដោយអំពើហឹង្សា ឡើយ។ យុវជន និងយុវតី មិនគួរយកជីវិតទៅសាកល្បងលេងសើច បោះបង់ការសិក្សា និងមិត្តភ័ក្តតាមការញុះញុងរបស់បក្ស បង្ករភាព ចលាចលនៅក្នុងប្រទេសជាតិ។ សូមប្អូនៗគ្មួយៗកុំជឿលើអ្វីៗដែល ជាការសន្យាខ្យល់ តែមិនដែលបានធ្លាប់ធ្វើពីមុនមកបន្តិចសោះ។ មិនត្រូវបណ្តោយខ្លួនអោយក្លាយជាឧបករណ៍នយោបាយឡើយ។ នេះពិតជាគ្រោះថ្នាក់ធំបំផុតសំរាប់យុវជនកម្ពុជា។ សូមប្អូនៗគ្មួយៗ ចាកចេញអោយឆ្ងាយពីទីតាំងបាតុកម្ម ដើម្បីសុវត្ថិភាព និងសន្តិសុខ ផ្ទាល់ខ្លួន ។ សូមជនរួមជាតិ បន្តថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមអោយបាន ល្អជាបន្តទៀត ។ រាជរដ្ឋាភិបាល និងកម្លាំងមានសមត្ថកិច្ចប្តេជ្ញាការ ពារសន្តិភាពសំរាប់ប្រជាពលរដ្ឋ និង ប្រទេសជាតិយើងគ្រប់កាលៈ ទេសៈទាំងអស់។ រាជរដ្ឋាភិបាលថ្មីអាណត្តទី ៥ ដែលដឹកនាំដោយសម្តេច តេជោ ហ៊ុន សែន នឹងរៀបចំរាជរដ្ឋាភិបាលថ្មី (2013-2018) អោយបានឆាប់ រហ័សបំផុត ដើម្បីកសាង និង អភិវដ្ឍន៍ប្រទេសអោយកាន់តែរីក ចំរើនទៅមុខជាបន្តទៀត ដើម្បីបំរើផលប្រយោជន៍ប្រជាពលរដ្ឋ និង ប្រទេសជាតិទាំងមូល៕