សិទ្ឋិ និង ការទទួលខុសត្រូវ គឺត្រូវដើរទន្ទឹមគ្នា ។ សូមអរគុណចំពោះអត្ថបទដែលលោក Jaya M ដែលបានផ្ញើជូនមក ខាងក្រោមដើម្បីពិចារណា និងស្វែងយល់ការពិត ។ --------------------------------------------------------- សញ្ជាតិបារាំង សម រង្សី វប្បធម៍ប្រឆាំង និងការទទួលខុសត្រូវ លោក សម រង្សី ជាមនុស្សអួតអាងតាំងពីឆ្នាំ ១៩៩៣។ ក្រោយពីការ បោះឆ្នោតដែលរៀបចំដោយ UNTAC គឺ សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ឋិ បានតែងតាំងលោក រង្សី អោយធ្វើ ជារដ្ឋមន្រ្តីក្រសួងសេដ្ឋ កិច្ច ។ លោក រង្សី ធ្វើមិនបានប៉ុន្មានខែផង ក៏សម្តេចក្រុមព្រះដក ចោល ព្រោះធ្វើការអត់ត្រូវជាមួយអ្នកណាសោះ។ គាត់អាងតែមកពី ប្រទេសបារាំង ដែលមានគំនិតចង់តែត្រួតត្រាលើគេ ដែលមិនអាចធ្វើ ការងារចុះសម្រុងសូម្បីតែជាមួយមេបក្សរបស់ខ្លួន ។ លោក រង្សីចាប់ ប្រឆាំងជាមួយគ្រប់អ្នកដឹកនាំតាំងពីពីពេលនោះមក ។ ជាចុងក្រោយ គឺគាត់ក្លាយទៅជាពិរុទ្ឋជនដែលបានគេចទៅរស់នៅប្រទេសគាត់វិញ នៅបារាំង រហូតដល់ពេលមានការសុំលើកលែងទោសពី សម្តេច តេជោ ហ៊ុន សែន ដែលបានស្នើរសុំទៅព្រះមហាក្សត្រកម្ពុជាទើបបាន ចូលស្រុកវិញនាពេលថ្មីៗនេះ។ លោក រង្សីចូលប្រទេសខ្មែរក្នុងនាមជាជនជាតិបារាំងម្នាក់។ គាត់មិន បានចុះបញ្ជី ផ្លូវការជាបេក្ខភាពតំណាងរាស្រ្តជាមួយ គជប ឡើយ ។ ពេលបានចូលភ្លាមគឺចង់ផ្តួលរំលំសម្តេច តេជោភ្លាម តាមរូបភាពបាតុ កម្មនានា ។ តើលោក រង្សី មានបានគិតពីឆន្ទះពលរដ្ឋខ្មែរដែលត្រូវ ការសន្តិភាពដែរឬទេមកទល់នាទីនេះ? តើលោក រង្សីមានបានគិតថា នឹងមានបាតុភាពយ៉ាងណានៅពេលដែលកំលាំងប្រជាពលរដ្ឋពាក់ កណ្តាលប្រទេសដែលគាំទ្រសម្តេចតេជោ ហ៊ុន សែន ក្រោកឈរឡើង ប្រឆាំងនិងមហាបាតុកម្មរបស់គាត់? បានចូលភ្លាមអួតក្អេងក្អាងភ្លាម អត់ចោលចារិកមានតែអញ អញដូរ ហ៊ុន សែន ចេញអោយខានតែបាន ។ បើមិនចុះចេញអញធ្វើបាតុកម្ម តូចធំ តាមចិត្ត និង ធ្វើបាតុកម្មជារបៀបហ្វឹកហាត់ ដែលចេញគូទ កណ្តាលវាល ក្នុងបំណងអាក្រក់ អូសទាញ បំផុសបំផុលប្រជា ពលរដ្ឋអោយធ្វើជាឈ្នាន់នយោបាយគាត់ ។ តាមពិត លោករង្សីបានទទួលសំលេងអាសនៈកើនឡើងដោយសារ ល្បិចឃោសនាខ្យល់អំពីការសន្យាខ្យល់ថានិងបើកប្រាក់ខែខ្ពស់ដល់ មន្រ្តីរាជការទូទៅ និង មានប្រាក់ឧប្បត្ថម្ភដល់ចាស់ៗ ដោយមិនបាន គិតគូរបូកដកលេខអោយបានច្បាស់លាស់អំពីទិន្នន័យបុគ្គលិករដ្ឋ និង តុល្យភាពចំណូលថវិកាជាតិ។ ប្រជាពលរដ្ឋ និងយុវជនដែលមិន បានដឹងរឿងនេះគឺបានផ្តល់សំលេងគាំទ្រដល់គាត់ ។តាមការពិតគឺ លោក រង្សី ធ្វើមិនបានទេ ។ បើធ្វើបាន គឺគាតើធ្វើតាំងពីឆ្នាំ ១៩៩៣ ដែលពេលនោះគាត់ជា រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចស្រាប់ ។ ដោយភាព មានៈចង់កាន់អំណាចតែម្នាក់ឯង លោក រង្សីបានយកកំលាំងយុវជន កម្មករ ធ្វើជានឧបករណ៍នយោបាយខ្លួន ដោយមិនគិតគូរពីអាយុជីវិត របស់ពួកគេ និង សន្តិសុខជាតិឡើយ ។ តើសម រង្សីមានបានគិតថា គាត់កំពុងធ្វើដើម្បីបំផ្លាញកម្ពុជា ? សរុបមកវប្បធម៍ សម រង្ស គឺ " ដូរ ប្រឆាំង បាតុកម្ម ហ្វឹកហាត់បាតុកម្ម" ដែលកំពុងប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គមយ៉ាងដំណំ ។ លោក រង្សី មិនអាចដឹកនាំប្រទេសអោយមានសន្តិភាព និងរីកចំរើន បានឡើយ ក្រៅអំពីធ្វើអោយមានការស្អប់ គុំគួន បែកបាក់ និង អន្ត រាយដល់ប្រទេសជាតិ ។ ប្រជាពលរដ្ឋមិនគាំទ្រដាច់ខាត !។ រាជរដ្ឋាភិបាលត្រូវតែចាត់វិធានការទប់ស្កាត់រាល់នូវទង្វើទាំងឡាយ ដែលសញ្ជាតិបារាំងម្នាក់នេះ កំពុងអុកឡុកនៅកម្ពុជា ។ ប្រជាពល រដ្ឋនឹងថ្កោលទោសដាច់ខាតចំពោះ លោក រង្សីប្រសិនបើមានអំពើ ហឹង្សា និងចលាចលផ្សេងៗដែលប៉ះពាល់ដល់សន្តិភាព និងការ រស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ។ ប្រទេសបារាំង គឺត្រូវតែទទួលខុស ត្រូវដាច់ខាត ប្រសិនបើជនជាតិខ្លួនបង្ករភាពចលាចល និងអំពើ ហឹង្សា នៅក្នុងបាតុកម្មដែល លោក រង្សី បញ្ជាក់ថានឹងធ្វើនៅថ្ងៃទី ៧ សីហា ខាងមុខនេះ នៅក្នុងទឹកដីកម្ពុជា៕ Phnom Penh, September 3, 2013 Submitted by Jayavarmantoday