ជនរួមជាតិ មុននឹងធ្វើអ្វីមួយគឺត្រូវគិតអំពីសន្តិភាពជាមុន! សន្តិភាព និង ស្ថិរភាពសង្គម គឺជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ។ ដើម្បីចៀសវាងនូវអំពើហឹង្សា និង អសន្តិសុខសង្គម សូមប្រជាពលរដ្ឋ កុំប្រព្រឹត្តិធ្វើអ្វីដែលបង្ករភាពវឹកវរ និង ចលាចលផ្សេងៗ។ បាតុកម្មដែល បង្ករអោយមានអំពើហឹង្សាដោយប្រការណាមួយ គឺជាការទទួលខុសត្រូវ ទាំងស្រុងរបស់ក្រុមរៀបចំបាតុកម្ម។ កងសមត្ថកិច្ច ទាហាន និង នគរបាលរបស់រាជរដ្ឋាភិបាលគឺបានរៀប ចំត្រៀមការពារសន្តិសុខជូនប្រជាពលរដ្ឋយើង។ សម្តេចតេជោ ហ៊ុន សែន គឺប្តេជ្ញាការពារសន្តិភាព និង អាយុជីវិតប្រជា លរដ្ឋ និង លទ្ឋិប្រជាធិបតេយ្យដក្មេងខ្ចីនៅកម្ពុជាអោយខានតែបាន ។ ទន្ទឹមនេះ សូមថ្លៃងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះប្រជា ពលរដ្ឋ ព្រះសង្ឈ យុវជនយុវតីទាំងអស់ដែលគាំទ្រសន្តិភាព និងមាន សា្វមីភ័ក្តិដ៏ស្មោះស្ម័គ្រមកលើសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ក្នុងការបន្តដឹកនាំកសាងកម្ពុជាអោយកាន់តែរីកលូតលាស់ទៅ មុខជានិច្ច។ មានសម្តេចតេជោ ហ៊ុន សែន គឺមានសុខសន្តិភាព និង ការអភិវឌ្ឍន៍។ នៅក្នុងអាណត្តថ្មីក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន សំរាប់ រយៈពេល ៥ ឆ្នាំខាងមុខនេះ ប្រទេសកម្ពុជានឹងមានការផ្លាស់ប្តូរច្រើន ដើម្បីភាពសប្បូរសប្បាយនិងសុខដុមរម្យនាសំរាប់ប្រជាជាតិទាំងមូល៕